លោកប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមដំឡើងពន្ធយ៉ាងច្រើនប្រឆាំងនឹងឥណ្ឌា ជុំវិញការបន្តទិញប្រេងពីរុស្ស៊ី។

ប្រធានាធិបតីអាមេរិករូបនេះ បានបង្ហោះនៅលើបណ្ដាញសង្គមថា ឥណ្ឌា មិនខ្វល់ថាមានមនុស្សប៉ុន្មាននាក់នៅអ៊ុយក្រែនត្រូវបានសម្លាប់ ក្នុងសង្គ្រាមបង្កឡើងដោយរុស្ស៊ីនោះទេ។
បច្ចុប្បន្នឥណ្ឌាស្ថិតក្នុងចំណោមប្រទេសទិញប្រេងធំបំផុតរបស់រុស្ស៊ី ហើយក៏ក្លាយជាទីផ្សារនាំចេញដ៏សំខាន់មួយសម្រាប់ទីក្រុងមូស្គូ បន្ទាប់ពីបណ្តាប្រទេសនៅអឺរ៉ុបមួយចំនួន បានកាត់បន្ថយ បន្ទាប់ពីសង្គ្រាមនៅអ៊ុយក្រែនចាប់ផ្ដើមក្នុងឆ្នាំ ២០២២ ។
ទោះជាយ៉ាងណា អាជ្ញាធរទីក្រុងដេលី បានចាត់ទុកការព្រមានរបស់លោក ត្រាំ ថា មិនសមហេតុផល និងគ្មានហេតុផល។
គួរបញ្ជាក់ថា ក្រៅពីឥណ្ឌា គឺមានប្រេស៊ីលមួយទៀតដែល លោក ត្រាំ គំរាមយកពន្ធច្រើនដូចគ្នា បើនៅតែបន្តទិញប្រេងរបស់រុស្ស៊ី ៕

ដោយ៖ ពេជ្រ