ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានត្រៀមខ្លួនរួចជាស្រេចដើម្បីជួបជាមួយមេដឹកនាំអាមេរិកលោក ដូណាល់ ត្រាំ នៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិក្នុងខែកញ្ញា ខាងមុខដើម្បីដោះស្រាយការខ្វែងគំនិតគ្នាផ្នែកសេដ្ឋកិច្ចនាពេលកន្លងទៅ។

ប្រភពពីទូរទស្សន៍ក្នុងស្រុក បានឲ្យដឹងថា រដ្ឋាភិបាលប្រេស៊ីល កំពុងពិចារណាឱកាសមួយសម្រាប់កិច្ចប្រជុំនៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិក្នុងខែកញ្ញា រវាងភាគីទាំង ២ ។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសពន្ធ ៥០ ភាគរយលើការនាំចូលទំនិញរបស់ប្រេស៊ីល ចាប់តាំងពីថ្ងៃទី ១ ខែសីហា ។ ទោះជាយ៉ាងណា លោក Lula da Silva ក៏បានសន្យាថានឹងសងសឹកប្រសិនបើអាមេរិក មិនពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួននេះទេ។ មេដឹកនាំរូបនេះ ក៏បានសម្តែងក្តីសង្ឃឹមថា គណៈប្រតិភូប្រេស៊ីលនឹងអាចសម្រេចបាននូវការពិនិត្យឡើងវិញនៃពន្ធគយតាមរយៈការចរចា៕

ដោយ៖ ពេជ្រ