ប៉ះសម្ដីខ្លាំងនឹងអតីតប្រធានាធិបតីរុស្ស៊ីដល់ថ្នាក់ ត្រាំ ឲ្យកម្លាំងនាវាមុជទឹកនុយក្លេអ៊ែរ ត្រៀមៗ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបទបញ្ជាឱ្យនាវាមុជទឹកនុយក្លេអ៊ែរចំនួន ២ គ្រឿង ស្ថិតក្នុងតំបន់ដែលសមស្របមួយជាការចល័ត ដើម្បីត្រៀមឆ្លើយតបទៅនឹងការអត្ថាធិប្បាយបង្កហេតុ និងគំរាមរបស់អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ។

លោក ត្រាំ បាននិយាយថា សកម្មភាពនេះគឺលោក ចង់ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ដ៏ល្ងង់ខ្លៅ និងគំរាមកំហែងពីលោក មេដវេដេវ ។ ទោះជាយ៉ាងណា លោក ​មិន​បាន​បញ្ជាក់​ថា នាវា​មុជ​ទឹក​ទាំង​ ២ គ្រឿងនោះនឹងត្រូវ​ដាក់​ពង្រាយ​នៅ​ឯណា​នោះ​ទេ ។

កាលពីពេលថ្មីៗនេះ លោក មេដវេដេវ បានគំរាមសហរដ្ឋអាមេរិក ក្នុងការឆ្លើយតបទៅនឹងការដាក់សម្ពាធរបស់លោក ត្រាំ ចំពោះទីក្រុងមូស្គូ ដើម្បីយល់ព្រមលើបទឈប់បាញ់នៅអ៊ុយក្រែន ឬប្រឈមមុខនឹងទណ្ឌកម្មដ៏តឹងរ៉ឹង។

គួរបញ្ជាក់ថា លោក ត្រាំ ធ្លាប់ប្រកាសថា ទុកពេល ៥០ ថ្ងៃសម្រាប់ការដោះស្រាយជម្លោះនៅអ៊ុយក្រែន ប៉ុន្តែដោយឃើញស្ថានភាពនៅតែដដែល លោក ក៏បន្ថយមកត្រឹម ១០ ថ្ងៃវិញ។ មួយថ្ងៃក្រោយការប្រកាសនេះ សមរភូមិនៅអ៊ុយក្រែន ចាប់ផ្ដើមឡើងកម្ដៅខ្លាំង ដោយរុស្ស៊ី បានបង្កើនការវាយប្រហារយ៉ាងខ្លាំងលើរដ្ឋធានីគៀវ បណ្ដាលឲ្យជនស៊ីវិលជាច្រើននាក់ស្លាប់ និងរបួស៕

ដោយ៖ ពេជ្រ                

Written by 

Related posts

Leave a Comment