ត្រាំ-ពូទីន លេងគ្នាហើយ មួយព្រមានទណ្ឌកម្ម មួយទៀតថាអត់ខ្លាច

លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយ នៅក្នុងបទសម្ភាសន៍មួយថា មេដឹកនាំរុស្ស៊ី កំពុងបង្ហាញថាពួកគេអាចទប់ទល់នឹងការដាក់ទណ្ឌកម្មក្នុងរូបភាពដ៏ល្អមួយ ប៉ុន្តែសហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចដើម្បីបន្ថែមទម្ងន់ និងពង្រីក។

លោក បានបន្ថែមថា យើងនឹងដាក់ទណ្ឌកម្មលើលោក ពូទីន ទោះលោក អាចជៀសផុតក៏ដោយ ។

លោក ត្រាំ ធ្លាប់ប្រកាសថា ទុកពេល ៥០ ថ្ងៃសម្រាប់ការដោះស្រាយជម្លោះនៅអ៊ុយក្រែន ប៉ុន្តែដោយឃើញស្ថានភាពនៅតែដដែល លោក ក៏បន្ថយមកត្រឹម ១០ ថ្ងៃវិញ។

មួយថ្ងៃក្រោយការប្រកាសនេះ សមរភូមិនៅអ៊ុយក្រែន ចាប់ផ្ដើមឡើងកម្ដៅខ្លាំង ដោយរុស្ស៊ី បានបង្កើនការវាយប្រហារយ៉ាងខ្លាំងលើរដ្ឋធានីគៀវ បណ្ដាលឲ្យជនស៊ីវិលជាច្រើននាក់ស្លាប់ និងរបួស៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment