មន្ត្រីអាជ្ញាកណ្ដាលនៃក្របខ័ណ្ឌ Premier League លោក David Coote ត្រូវបានបណ្តេញចេញពីការងារដោយស្ថាប័នរបស់អាជ្ញាកណ្តាល PGMOL បន្ទាប់ពី “ការស៊ើបអង្កេតពេញលេញ” លើការប្រព្រឹត្តរបស់លោក។
លោក Coote វ័យ ៤២ឆ្នាំត្រូវបានព្យួរការងារដោយ PGMOL (the Professional Game Match Officials Limited) កាលពីថ្ងៃទី១១ ខែវិច្ឆិកា ដោយរង់ចាំការស៊ើបអង្កេតពេញលេញ បន្ទាប់ពីវីដេអូបង្ហោះនៅលើបណ្តាញសង្គម ក្នុងន័យឌឺដងដល់លោក Jurgen Klopp Klopp ដែលបានប៉ះទង្គិចគ្នាកាលឆ្នាំ២០២០ ក្នុងប្រកួត Premier League។
ការស៊ើបអង្កេតបន្ថែមត្រូវបានបើកពីរថ្ងៃក្រោយ បន្ទាប់ពីវីដេអូបង្ហោះនៅលើបណ្តាញសង្គមបានផ្សព្វផ្សាយជាសាធារណៈ។ PGMOL បាននិយាយថាសកម្មភាពរបស់លោក Coote គឺ”មិនអាចទទួលយកបាន” បន្ទាប់ពីរូបភាព និងវីដេអូមិនត្រូវបានផ្ទៀងផ្ទាត់ហ្មត់ចត់។ PGMOL បាននិយាយថា “សកម្មភាពរបស់ David Coote ត្រូវបានរកឃើញថាបំពានយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិនៃកិច្ចសន្យាការងាររបស់លោក” ។ ដូច្នេះហើយទើប PGMOL សម្រេចបញ្ចប់ការងាររបស់លោកតែម្ដង។
យ៉ាងណាមិញលោក Coote មានសិទ្ធិប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តបញ្ចប់ការងាររបស់លោកបាន៕