FFC ឧបត្ថម្ភដល់មន្ត្រីក្រុម និងកីឡាការិនី​ម្នាក់១០០០ដុល្លារ ក្រោយបញ្ចប់ភារកិច្ចក្នុងពាន​ AFF Women’s Cup ដោយទទួលបានចំណាត់ថ្នាក់លេខ២

ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានជួបសំណះសំណាលជាមួយក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា កាលពីម្សិលមិញ ក្រោយបញ្ចប់ភារកិច្ចក្នុងពានរង្វាន់ AFF Women’s Cup 2024 ដោយទទួលបានចំណាត់ថ្នាក់លេខ២ ​និងបាននាំយកមេដាយប្រាក់ជូនមាតុភូមិជាតិកម្ពុជា។ ក្នុងជំនួបនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏បានឧបត្ថម្ភដល់មន្ត្រីក្រុម និងកីឡាការិនីក្នុងម្នាក់ ១០០០ ដុល្លាផងដែរ៕

Written by 

Related posts

Leave a Comment