អ្នកកាសែតនៃបណ្ដាញវិថីសូត្រ៥០ប្រទេសជួបគ្នានៅក្នុងប្រទេសចិន

អ្នកសារព័ត៌មានបរទេស១០០នាក់មកបណ្ដាប្រទេសជាសមាជិកនៃគំនិតផ្តួចផ្ដើមវិថី និងផ្លូវ និងអ្នក​សារព័ត៌មានរបស់ប្រទេសចិនប្រមាណ១០០រូបផ្សេងទៀតនឹងត្រូវជួបជុំគ្នាពេញមួយសប្ដាហ៍នេះនៅក្នុងវេទិកាអ្នកសារព័ត៌មានផ្លូវនិងខ្សែក្រវាត់ឆ្នាំ២០២៥នៅក្នុងខេត្តជាំងស៊ី។

វេទិកាអ្នកសារព័ត៌មានផ្លូវនិងខ្សែក្រវាត់ (Belt and Road Journalists Forum) គឺជាវេទិកា​ដ៏ធំ​ប្រចាំឆ្នាំ​របស់​បណ្ដាញអ្នកសារព័ត៌មានផ្លូវ និងខ្សែក្រវាត់ (Belt and Road Journalists Network) ដែលផ្ដួច​ផ្ដើម​គំនិត​រួមគ្នាដោយ​សមាគមអ្នកសារព័ត៌មានចិន និងបណ្ដាសមាគមអ្នក​សារព័ត៌មាន​មកពីប្រទេស​ដែលជា​សមាជិកនៃគំនិតផ្ដួចផ្ដើមផ្លូវនិងខ្សែក្រវាត់ (BRI)​របស់លោក​ប្រធានាធិបតី ស៊ី ជីនពីង។

វេទិកានេះត្រូវបានរៀបចំឡើង​ចំនួន៧លើក​រួច​មកហើយ​តាំងពីឆ្នាំ​២០១៧។ នៅក្នុងឆ្នាំ២០២៥នេះ អ្នកសារព័ត៌មាននៃបណ្ដាប្រទេសសមាជិក BRI ទាំងនោះនឹងជួបជុំនៅក្នុងខេត្តជាំងស៊ីនៃប្រទេស​ចិនដើម្បី​ស្វែង​យល់អំពីវប្បធម៌ និងសក្ដានុពលរបស់ខេត្តនេះផង និងដើម្បីពិភាក្សាគ្នាអំពីតួនាទីរបស់អ្នក​សារព័ត៌មាន​​ក្នុងការលើកកម្ពស់កិច្ចសន្ទនាលើអរិយធម៌ និងទំនើបភាវូបនីយកកម្មសកល។

ពីប្រទេសកម្ពុជា លោក ពុយ គា ដែលជាប្រធានក្លិបអ្នកកាសែតកម្ពុជា និងលោក លាង ដឺលុច នាយក​ប្រតិបត្តិនៃក្លិបអ្នកកាសែតកម្ពុជា និងជាសហស្ថាបនិកនៃសារព័ត៌មានឌីជីថលថ្មីត្រូវបានអញ្ជើញ​ឱ្យចូល​រួមនៅក្នុងវេទិកានេះផងដែរ។

Written by 

Related posts

Leave a Comment