តាកែវ ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អាជីវករផ្សារធំតាកែវ ដែលបានឧបត្ថម្ភ អង្ករ ២.៥តោន ទឹកបរិសុទ្ធ ១០០កេស ទឹកក្រូច ២០កេស និងគ្រឿងឧបភោគបរិភោគមួយចំនួន រួមជាមួយថវិកា ៤.២៥០.០០០រៀល ជូនរដ្ឋបាលខេត្ត ក្នុងការចូលរួមគាំទ្រដល់កងកម្លាំងប្រដាប់អាវុធឈរជើងការពារព្រំដែននៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកយ៉ាងសកម្មក្នុងការចូលរួមគាំទ្រដល់កងទ័ពជួរមុខ នឹងបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយ នៃខឿនការពារជាតិរបស់កម្ពុជា។
១. អ្នកស្រី អ៊ុង ជាលាង និងលោក លីវ គឹមជីវ ដែលបានឧបត្ថម្ភ អង្ករចំនួន ១ ២៥០គីឡូក្រាម (២៥ប៉ាវ)។
២. អ្នកស្រី ង៉ែត ម៉ូយ ឧបត្ថម្ភ អង្ករចំនួន ១.២៥០គីឡូក្រាម (២៥បាវ)។
៣. លោកស្រី ខេង ស៊ីថាត ឧបត្ថម្ភ ថវិកាចំនួន ៥០០.០០០រៀល (ប្រាំរយពាន់រៀលគត់)។
៤. អ្នកស្រី លីវ គឹមហាវ និងលោក ហូយ ឈុនលាង ឧបត្ថម្ភ ទឹកបរិសុទ្ធចំនួន ១០០កេស និងទឹកក្រូចចំនួន ២០កេស។
៥. លោក សុខ ងី និងអ្នកស្រី លី ខេង ឧបត្ថម្ភ ថវិកាចំនួន ២.០០០.០០០រៀល (ពីរលានរៀលគត់)។
៦. លោក ឈាវ ជាប និងលោកយាយ ភាជ ដែលបានឧបត្ថម្ភ ថវិកាចំនួន ៣០០.០០០ (បីរយពាន់រៀលគត់)។
៧. ប៉ាអាឡុង ម៉ាក់អាឡុង ឧបត្ថម្ភ ថវិកាចំនួន ១.០០០.០០០រៀល (មួយលានរៀលគត់)។
៨. លោក ឈឹម សារ៉ាត់ និង អ្នកស្រី ម៉ក់ សុគន្ធ ឧបត្ថម្ភ ថវិកាចំនួន ២០០.០០០ (ពីររយពាន់រៀលគត់)។
៩. លោក ប៊ុន ចាន់ថុល និងអ្នកស្រី គង់ ដានី ឧបត្ថម្ភ ថវិកាចំនួន ១០០.០០០រៀល (ដប់ម៉ឺនរៀលគត់)។
១០. ម៉ែ នួន ឧបត្ថម្ភ អង្ករចំនួន ២បាវ។
១១. អ្នកស្រី សុ ជីវិនី ឧបត្ថម្ភ ថវិកាចំនួន ១០០.០០០រៀល
(មួយរយពាន់រៀលគត់)។
១២. លោកស្រី ង៉ែត ធី ឧបត្ថម្ភ ថវិកាចំនួន ៥០.០០០រៀល (ប្រាំម៉ឺនរៀលគត់)។តាកែវ




