នៅទីបំផុត សមាជិក សមាជិការដ្ឋសភា ចំនួន ១២៥ រូប ស្មើនឹង ១០០% នៃតំណាងរាស្រ្តសរុប មកពីគណបក្សចម្រុះទំាងអស់ដែលមានអាសនៈក្នុងរដ្ឋសភា បានអនុម័តជាឯកច្ឆន្ទចំពោះវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
ដោយទ្បែកគណៈកម្មាធិការអចិន្ត្រៃយ៍នៃព្រឹទ្ធសភាក៏នឹងបើកកិច្ចប្រជុំនារសៀលនេះផងដែរ ដើម្បីពិនិត្យលើសំណើរបស់រដ្ឋសភា សុំពិនិត្យ ហើយឲ្យយោបល់លើសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕




