ក្រុមជម្រើសជាតិបាល់ទះកម្ពុជា នឹងបន្តជួបក្រុមខ្លាំងឥណ្ឌូនេស៊ី នៅក្នុងកម្មវិធីប្រកួត SEA V-LEGUE លើកទី៥ នៅប្រទេសហ្វីលីពីន នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នេះវេលាម៉ោង ១៣:៣០នាទី (ម៉ោងនៅកម្ពុជា) នាកីឡដ្ឋាន Candon City Arena។
សម្រាប់ការប្រកួតបើកឆាកនៃព្រឹត្តិការណ៍ SEA V-LEGUE លើកទី៥ កាលពីម្សិលមិញ ក្រុមបាល់ទះកម្ពុជា បានប្រកួតចាញ់ក្រុមវៀតណាត ៣ សិតទល់នឹង០ ក្នុងលទ្ធផល (២៥-២៣,២៥-២០,២៥-២១) ខណៈឥណ្ឌូណេស៊ី ចាញ់ថៃ ៣-១ សម្រាប់ការប្រកួតពានរង្វាន់ SEA V League លើកទី៥ជើងទី១។
