PSG ទម្លាក់ Real ឡើងទៅប៉ះ Chelsea វគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup

Paris St-Germain បាន​​បំបាក់ក្រុម Real Madrid ​ដើម្បីឡើងប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup ទល់នឹង Chelsea នៅថ្ងៃអាទិត្យ នាទីក្រុងNew Jersey សហរដ្ឋអាមេរិក។​

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយប់មិញនៅកីឡដ្ឋាន MetLife ក្រុមមកពីបារាំង PSG រកបាន៣គ្រាប់នៅវគ្គទី១ ដោយកីឡាករ Fabián Ruiz (នាទីទី៦ និង២៤) កីឡាករ Dembélé ​រកបាននៅនាទីទី៩ ។ ចំណែកការប្រកួតវគ្គទី២ កីឡាករ Gonçalo Ramos បានបន្ថែមគ្រាប់ទី៤ឲ្យ PSG នៅនាទីទី៨៧។

លទ្ធផលនេះធ្វើឲ្យ Paris St-Germain ​ឡើងប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup ទល់នឹង Chelsea នៅថ្ងៃអាទិត្យ នាទីក្រុងNew Jersey សហរដ្ឋអាមេរិក៕

Written by 

Related posts

Leave a Comment