ប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង បាននិយាយថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន គឺជាមធ្យោបាយតែមួយគត់ដើម្បីនាំមកនូវសន្តិភាពដល់មជ្ឈិមបូព៌ា។

លោក ម៉ាក្រុង បានលើកឡើង នៅក្នុងសុន្ទរកថាទៅកាន់សភាអង់គ្លេសថា យើងកំពុងធ្វើការរួមគ្នាលើការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ ការសម្រេចចិត្តនយោបាយនេះគឺជាផ្លូវតែមួយគត់ដើម្បីសន្តិភាព ។
តាមសម្ដីរបស់លោក បានបន្ថែមថា សហគមន៍ពិភពលោក គួរតែជំរុញបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្រ្ទីប ។

មេដឹកនាំបារាំង បន្តថា សង្រ្គាមគ្មានទីបញ្ចប់ គ្មានគោលដៅ ខណៈវាបង្ហាញពីការគំរាមកំហែងយ៉ាងខ្លាំងសម្រាប់តំបន់ និងសន្តិសុខទូទៅ។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសពីការចាប់ផ្តើមនៃប្រតិបត្តិការ Gideon’s Chariots នៅក្នុងតំបន់ភាគខាងជើង និងភាគខាងត្បូងនៃតំបន់ព័ទ្ធ ជុំវិញកាលពីថ្ងៃទី ១៨ ខែឧសភា។ គោលបំណងនៃប្រតិបត្តិការ គឺកម្ចាត់ក្រុមហាម៉ាស និងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់ចេញពីហ្គាហ្សា៕

ដោយ៖ ពេជ្រ