សំណុំរឿងឆបោករាប់លានដុល្លាររបស់អតីតឧកញ៉ា ទ្បេង ចាន់ណា មិនទាន់បញ្ចប់ទេ ខណៈ ACU បើកការស៊ើបអង្កេតទៅលើលោក ស៊ាន បូរ៉ាត់ និង លោក ស ថាវី

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីម្សិលមិញបានបើកការស៊ើបអង្កេតទៅលើលោក ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលពាក់ព័ន្ធនឹងសំណុំរឿងជាមួយអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកទ្រង់ទ្រាយធំនៅខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលមានអ្នកចាញ់បោករាប់ពាន់នាក់ និងគិតជាទឹកប្រាក់រាប់លានដុល្លារ។

យ៉ាងណាគេមិនទាន់ដឹងថា អ្នកណាខ្លះទៀតដែលនឹងពាក់ព័ន្ធក្នុងសំណុំរឿងដ៏ធំនេះ ព្រោះបើគេពិនិត្យលើករណីនេះ មិនអាចមនុស្សម្នាក់ ឬបួនប្រាំនាក់អាចធ្វើដោយរលូនបានទេ តែវាអាចនឹងមានអ្នកពាក់ព័ន្ធជាបន្តបន្ទាប់ទៀត៕




Written by 

Related posts

Leave a Comment