ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអនុញ្ញាត សម្រាប់លទ្ធភាពនៃកិច្ចប្រជុំណាមួយជាមួយតំណាងមកពីអ៊ីរ៉ង់ ។

មេដឹកនាំអាមេរិករូបនេះ បានហៅការវាយប្រហាររបស់អាមេរិកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ក្នុងអំឡុងពេលថ្លែងសុន្ទរកថាក្នុងរដ្ឋ Iowa ថា ជាការវាយប្រហារដ៏ត្រឹមត្រូវ។
ទន្ទឹមនោះ លោក បានកត់សម្គាល់ថា ទោះមានការវាយប្រហារផ្សេងៗ ប៉ុន្តែយើង នៅតែអនុញ្ញាតឲ្យមានកិច្ចប្រជុំជាមួយពួកគេ ដោយមិនបដិសេធនោះទេ ។
លោក ត្រាំ បាននិយាយថា លោក ត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមក្នុងការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប្រសិនបើចាំបាច់។ លោក ក៏បានធានានៅចំពោះមុខអ្នកសារព័ត៌មានថា ទីក្រុងវ៉ាស៊ីនតោន មិនស្វែងរកការវាយប្រហារបន្ថែមលើក្រុងតេអេរ៉ង់ នោះទេ។
គួរបញ្ជាក់ថា នៅថ្ងៃទី ១៣-២៤ ខែមិថុនា អ៊ីស្រាអែល បានធ្វើការវាយប្រហារលើអ៊ីរ៉ង់។ គោលដៅនៃប្រតិបត្តិការរបស់ខ្លួនគឺដើម្បីបំផ្លាញកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់ប្រទេសនេះ។ ទីក្រុងតេអេរ៉ង់ បានឆ្លើយតបដោយការបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកនៅលើទឹកដីអ៊ីស្រាអែលវិញ។ ប៉ុន្មានថ្ងៃក្រោយមក ពោលគឺយប់ថ្ងៃទី ២២ ខែមិថុនា សហរដ្ឋអាមេរិក បានលូកដៃចូលក្នុងជម្លោះ ដោយវាយប្រហារទីតាំងនុយក្លេអ៊ែរបីនៅអ៊ីរ៉ង់។ បន្ទាប់មក ទីក្រុងតេអេរ៉ង់ ក៏បានបើកការវាយប្រហារដោយមីស៊ីលទៅលើមូលដ្ឋានអាកាស Al Udeid ក្នុងប្រទេសកាតា ដែលជាមូលដ្ឋានទ័ពអាកាសដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា ៕

ដោយ៖ ពេជ្រ