ត្រាំ ប្រកាសបន្តផ្តល់អាវុធដល់អ៊ុយក្រែនវិញ ទោះអាមេរិក កំពុងត្រូវការខ្លួនឯងក៏ដោយ

ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅតែបន្តផ្តល់ជំនួយផ្នែកយោធាដល់ទីក្រុងគៀវ ដដែល។

លោក បានលើកឡើងថា ការផ្ដល់អាវុធនឹងបន្ត ទោះបីក្នុងកាលៈទេសៈដែលអាមេរិក មានតម្រូវការខ្លួនឯងក៏ដោយ ខណៈកន្លងមកយើង ផ្តល់ពួកគេច្រើនណាស់។ យើងនឹងបន្តធ្វើការជាមួយពួកគេ ដើម្បីព្យាយាមជួយពួកគេ។

លោក បានបន្ថែមថា យើងនឹងផ្ដល់ឲ្យពួកគេនូវរូបភាពមួយដែលបង្ហាញថាពួកគេគ្រប់គ្រាន់ ក្នុងការធ្វើសង្គ្រាម មិនមានការខ្វះខាត។

ការលើកឡើងរបស់លោក ត្រាំ ខាងលើកើតឡើង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានប្រកាសនាពេលថ្មីៗនេះ ពីការផ្អាកការផ្គត់ផ្គង់អាវុធមួយចំនួនដល់ទីក្រុងគៀវ រួមមានមីស៊ីលការពារដែនអាកាស Patriot,  គ្រាប់បែកយុទ្ធសាស្ត្រ GMLRS, កាំជ្រួចយុទ្ធសាស្ត្រ Hellfire និងប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះចល័ត Stinger ។

ទន្ទឹមនោះ កាល​ពី​ថ្ងៃ​ពុធ ក្រសួង​ការ​បរទេស​អ៊ុយក្រែន​ បាន​កោះ​ហៅ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក John Ginkel មក​ពិភាក្សា​អំពី​ព័ត៌មាន​អំពី​ការ​ផ្អាក​ការ​ផ្គត់ផ្គង់នេះ។ នៅថ្ងៃដដែលនោះ លោក Vladimir Zelensky បាននិយាយថា អ៊ុយក្រែន កំពុងធ្វើការពិភាក្សាកម្រិតការងារជាមួយសហរដ្ឋអាមេរិកលើបញ្ហានៃការគាំទ្រផ្នែកយោធារបស់ទីក្រុងវ៉ាស៊ីនតោន។

លោក Zelensky បានទទូចថា ការផ្អាកការផ្គត់ផ្គង់នេះ នឹងនាំឲ្យរុស្ស៊ី បង្កើនការវាយលុកធ្ងន់ធ្ងរមកលើអ៊ុយក្រែន ។

ទោះជាយ៉ាងណា អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បានបដិសេធមិនបញ្ជាក់អំពីប្រភេទសព្វាវុធដែលនឹងត្រូវបន្តផ្គត់ផ្គង់ដល់អ៊ុយក្រែន នៅពេលនេះទេ៕

ដោយ៖ ពេជ្រ                      

Written by 

Related posts

Leave a Comment