ម្ចាស់កំណត់ត្រាអ្នកស៊ុតបានច្រើនគ្រាប់ឱ្យជម្រើសជាតិមាន់គកបារាំង Olivier Giroud បានត្រឡប់ទៅប្រកបអាជីពបាល់ទាត់នៅក្របខណ្ឌ Ligue 1 វិញ ក្នុងក្លិប Lille ក្រោយចាកចេញពីក្លិបអាមេរិក Los Angeles FC រួចមក។
ខ្សែប្រយុទ្ធជើងចាស់រូបនេះ ជាអតីតម៉ាស៊ីនរកគ្រាប់បាល់របស់បារាំង នៃកំណត់ត្រា ៥៧គ្រាប់ច្រើនជាងគេ ពីការបង្ហាញខ្លួនចំនួន ១៣៧លើក។
ការវិលមកលេងនៅទឹកដីអឺរ៉ុប ក្រោយពេលឃ្លាតឆ្ងាយត្រឹមតែ ១រដូវកាល ហើយពេលនេះ Giroud បានព្រមព្រៀងចុះកិច្ចសន្យាតែ ១ឆ្នាំប៉ុណ្ណោះជាមួយ Lille បន្ទាប់ពីរូបគេបានបង្ហាញខ្លួនលើកចុងក្រោយនៅ Major League Soccer ជាមួយ LAFC កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្នុងកម្មវិធី FIFA Club World Cup៕
