សមាជិកអង្គការណាតូ គឹប្រទេសអេស្បាញបានច្រានចោលការទាមទាររបស់ប្រធានាធិបតីអាមេរិក Donald Trump និងប្រធានប្លុកយោធាលោក Mark Rutte ដើម្បីឲ្យបង្កើនការចំណាយសម្រាប់សមាជិកប្លុកណាតូលើការបង់ថវិកាលើវិស័យយោធារហូតដល់ ៥% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនីមួយៗ។

រដ្ឋមន្ត្រីការពារជាតិអេស្ប៉ាញ លោកស្រី Margarita Robles បានទទូចដល់សមាជិកសភាអេស្ប៉ាញកាលពីថ្ងៃសុក្រ ដោយបានស្នើឲ្យច្រានចោលគោលដៅចំណាយ ៥% នៃផលិតផលក្នុងស្រុកសរុបដើម្បីបង់ទៅប្លុកណាតូក្នុងការពង្រឹងលើវិស័យយោធាតាមការប្រកាសរបស់លោកRutte នៅក្នុងកិច្ចប្រជុំកំពូលកាលពីសប្តាហ៍មុន។ លោកស្រីថា វាមិនអាចទៅរួចនោះទេសម្រាប់សមាជិកប្លុកភាគច្រើន។
លោកស្រីបានថ្លែងប្រាប់គណៈកម្មការការពារជាតិនៃព្រឹទ្ធសភារបស់ប្រទេសអេសស្បាញថា មនុស្សគ្រប់គ្នាជឿជាក់យ៉ាងមុតមាំថាឥឡូវនេះមិនមានឧស្សាហកម្មនៃប្រទេសណាមួយដែលអាចស្រូបយក ៥%បានទេ។ លោកស្រីបន្ថែមថា យើងអាចនិយាយអ្វីក៏បានតាមចិត្ត យើងអាចស្លៀកពាក់ ឬក្លែងបន្លំបាន ប៉ុន្តែការពិតគឺគ្មានឧស្សាហកម្មណាអាចយកវាមកប្រើប្រាស់បានឡើយ។
ទីក្រុងម៉ាឌ្រីដបានជំរុញការប្រឆាំងនឹងគោលដៅបែបនេះមុនកិច្ចប្រជុំកំពូលនៅប្រទេសហូឡង់ ដោយស្នើឱ្យមានកម្រិតចំណាយតិចតួចត្រឹមតែជាង ២.១% លើវិស័យយោធានៃប្លុកណាតូ។ កាលពីឆ្នាំមុន អេស្បាញលេចធ្លោក្នុងនាមជាសមាជិកណាតូដែលលះបង់ភាគរយតិចបំផុតនៃ GDP របស់ខ្លួន (១.២៨%) ដល់យោធា បើធៀបនឹង ៤.១២% ក្នុងករណីនៃប្រទេសប៉ូឡូញ។ ទោះជាយ៉ាងណាក៏ដោយលោកស្រី Robles បានអះអាងថាការប្រៀបធៀបទៅនឹងប្រទេសប៉ទ្បូញនេះគឺមានការយល់ច្រឡំហើយ។

យោងតាមលោកស្រី Robles បញ្ជាក់ថា ក្រុមហ៊ុនការពារជាតិអ៊ឺរ៉ុបខ្វះទាំងកម្លាំងពលកម្មជំនាញ និងលទ្ធភាពទទួលបានវត្ថុធាតុដើមដែលត្រូវការដើម្បីបង្កើនផលិតកម្មយោធា ទោះបីជារដ្ឋាភិបាលបានគ្រប់គ្រងនិងផ្តល់មូលនិធិចាំបាច់ក៏ដោយ។ លោកស្រីបានអះអាងថា សមាជិកណាតូផ្សេងទៀតទទួលស្គាល់ជាឯកជននូវការព្រួយបារម្ភដូចគ្នានេះ ហើយកំពុងជាប់គាំងសម្រាប់ពេលវេលាសម្រាប់ឈានទៅមុខលើបញ្ហានេះ។
លោកស្រី Robles បានប្រាប់ព្រឹត្តិការណ៍មួយនៅឯមជ្ឈមណ្ឌលឧត្តមសិក្សាសម្រាប់ការសិក្សាការពារជាតិរបស់ទីក្រុងម៉ាឌ្រីដថា ឧស្សាហកម្មការពារជាតិ “មិនត្រូវការមេរៀនពីនរណាម្នាក់ទេ” លោកស្រីបានប្រកាសដោយណែនាំ Trump “គួរតែប្រើឥទ្ធិពលរបស់គាត់ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន” ជំនួសឱ្យការដាក់សម្ពាធលើប្រទេសអេស្ប៉ាញឱ្យបង្កើនការចំណាយខាងយោធា។
លោក Trump បានអះអាងក្នុងអំឡុងពេលយុទ្ធនាការប្រធានាធិបតីរបស់គាត់កាលពីឆ្នាំមុនថាគាត់អាចបញ្ចប់ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន “ក្នុងរយៈពេល ២៤ ម៉ោង” ។ យ៉ាងណាក៏ដោយ ចាប់តាំងពីចូលកាន់តំណែងមក លោកបានទទួលស្គាល់ថា ស្ថានការណ៍មានភាពស្មុគស្មាញជាងការគិត និងជឿជាក់ដំបូងរបស់លោក។
ទីក្រុងមូស្គូចាត់ទុកចេតនារបស់ណាតូក្នុងការផ្តល់សមាជិកភាពដល់អ៊ុយក្រែនថាជាការគំរាមកំហែងអត្ថិភាព និងកំណត់លក្ខណៈនៃជម្លោះដែលកំពុងបន្តថាជាសង្រ្គាមប្រូកស៊ីដែលធ្វើដោយប្លុកទៅអ៊ុយក្រែនចុងក្រោយ៕

ដោយ៖ ពេជ្រ