លោក Khamenei សួរអាមេរិកថាចំណេញអ្វីខ្លះហើយ ក្រោយវាយប្រហារអ៊ីរ៉ង់

មេដឹកនាំកំពូលអ៊ីរ៉ង់ បាននិយាយថា សហរដ្ឋអាមេរិក មិនទទួលបានសមិទ្ធផលអ្វី ពីការវាយប្រហារលើរោងចក្រនុយក្លេអ៊ែររបស់ក្រុងតេហេរ៉ង់ នោះទេ ។

ការលើកឡើងខាងលើនេះ នៅក្នុងសុន្ទរកថាសាធារណៈលើកដំបូងមេដឹកនាំរូបនេះ ចាប់តាំងពីបទឈប់បាញ់ជាមួយអ៊ីស្រាអែល ត្រូវបានប្រកាស កាលពីថ្ងៃអង្គារ។

លោក Ayatollah Ali Khamenei បានកត់សម្គាល់ថា ការវាយប្រហាររបស់អាមេរិក មិនសម្រេចបានដូចបំណងទេ ក្នុងការរំខានដល់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។

ទន្ទឹមនោះ លោក បានពណ៌នាការសងសឹកប្រឆាំងនឹងមូលដ្ឋានទ័ពអាកាសអាមេរិកក្នុងប្រទេសកាតាថា ជាការដោះស្រាយ ទប់ទល់នឹងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ។

លោក បានបន្ថែមថា ក្រុងវ៉ាស៊ីនតោន ហាក់ទទួលបានការខកចិត្តដោយរំពឹងថា ការវាយប្រហារនេះនឹងធ្វើឱ្យខូចដល់មហិច្ឆតានុយក្លេអ៊ែរអ៊ីរ៉ង់ យ៉ាងធ្ងន់ធ្ងរ។

ទោះជាយ៉ាងណា លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានបញ្ជាក់ថា ការវាយប្រហារនាពេលកន្លងទៅដោយអាមេរិក លើអ៊ីរ៉ង់ មិនប៉ះពាល់ដល់កម្មវិធីនុយក្លេអ៊ែរពួកគេនោះទេ ៕

ដោយ៖ ពេជ្រ                 

Written by 

Related posts

Leave a Comment