សាខាកាកបាទក្រហមខេត្ត ចុះចែកអំណោយមនុស្សធម៌ ដល់គ្រួសារក្រីក្រចំនួន ១៥គ្រួសារនៅក្នុងស្រុកមង្គលបូរី

បន្ទាយមានជ័យ ៖លោកជំទាវ ជ័យ ណារី អ៊ុ រាត្រី   អនប្រធាន កិត្តិយស គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ព្រមទាំង រួមដំណើរដោយអស់លោកលោកស្រីសមាជិកសមាជិកា បានអញ្ជើញចុះសួរសុខទុក្ខនិងចែកជូននូវអំណោយមនុស្សធម៌ដល់ បងប្អូនប្រជាពលរដ្ឋ ដែលជាគ្រួសារក្រីក្រគ្មានទីពឹងចំនួន១៥គ្រួសារស្ថិត ភូមិ ផាសុីស្រាឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។

លោក បឹង គឹមសឹ ង អនុប្រធាន គណកម្មាធិកា   សាខា កាកបាទក្រហម ខេត្ត តំណាង ឯកឧត្តម អ៊ុរាត្រី បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា គឺជាជំនួយការជូនដល់អាជ្ញាធរសាធារណៈ លើវិស័យមនុស្សធម៌ ទីណាមានបងប្អូនជួបទុក្ខលំបាក តែងដោះស្រាយឆ្លើយតបបានភ្លាមៗ ទៅនឹងភាពងាយរងគ្រោះនិងបញ្ហាប្រឈមផ្សេងៗប៉ះពាល់ជីវភាព ហើយសម្មតិកម្មដែលសាខាកាកបាទក្រហមសម្រេចបានដូចជា ជួយសម្រាលទុក្ខលំបាក ដល់អ្នករងគ្រោះក្រីក្រ គ្មានទីពឹងជួបគ្រោះអន្តរាយផ្សេងៗ វឌ្ឍនភាពរបស់សាខាទៅជាសក្ខីកម្មនៃ នៃការប្រេីប្រាស់ ទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលតែងតែផ្ដោតលើក្ដីស្រឡាញ់ ក្ដីមេត្តាករុណា អាណិតអាសូរ និងការចែករំលែករវាងអ្នកមានលទ្ធភាព និងងាយរងគ្រោះបំផុត ជាមួយកាកបាទក្រហមកម្ពុជាដែលបានប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំងប្រាំពីរ របស់ចលនាអន្តរជាតិ កាកបាទក្រហមអឌ្ឍចន្ទ រួមមានភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជភាព សេវាកម្មស្ម័គ្រចិត្ត និង សកលភាព។

លោក បឹង គឹមសឹងបានបន្តថា កន្លងទៅថ្មីៗនេះ សាខាកាកបាទក្រហមខេត្ត បានរៀបចំ មេទ្ទិញអបអរសាទរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទ ៨ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ រួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ហើយនៅក្នុងកម្មវិធីនោះក៏មានការចូលរួមបរិច្ចាគថវិកាដល់សាខាកាកបាទក្រហមខេត្តរួមមានព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គឯកឧត្ត មលោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ាអស់លោក លោកស្រី សប្បុរសជន   ជាច្រើនដែលបានបរិច្ចាគទ្រព្យធនផ្ទាល់ខ្លួន ចូលរួមគាំទ្រដល់ កាកបាទក្រហម ដើម្បីមានលទ្ធភាព ជួយដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ដោយពុំទុកឲ្យនរណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ។ គួរបញ្ជាក់ផងដែរថាអំណោយដែលផ្តល់ជូននាពេលនេះក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម មី១កេសតូច ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរមុង១ ភួយ១ សារុង១ ក្រមា១ និងថវិកាមួយចំនួន៕

Written by 

Related posts

Leave a Comment