រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសហស្ថាបនិករបស់ Big Bad Wolf Books អញ្ជើញធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយ ស្តីពីពិព័រណ៍សៀវភៅ « Big Bad Wolf Books Cambodia » លើកទី៤

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា  និងលោកស្រី Jacqueline Ng សហស្ថាបនិករបស់ Big Bad Wolf Books នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយស្តីពី ពិព័រណ៍សៀវភៅ « Big Bad Wolf Books Cambodia » លើកទី៤  នៅទីស្តីការក្រសួងព័ត៌មាន ដើម្បីបង្ហាញជូនដល់អ្នកសារព័ត៌មាន ពីព័ត៌មានលម្អិតស្តីពីគោលបំណង ការប្រព្រឹត្តទៅជារួម និងចំណុចពិសេស នៃពិព័រណ៍សៀវភៅដ៏ធំបំផុត និងមានប្រជាប្រិយភាព ក្នុងន័យលើកកម្ពស់ និងបណ្តុះទម្លាប់ការអាន ជាពិសេសក្នុងចំណោមកុមារ និងយុវជន។

  សូមបញ្ជាក់ថា ពិព័រណ៍សៀវភៅ « Big Bad Wolf Books Cambodia » លើកទី៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ នៅផ្សាររុងរឿង ក្នុងតំបន់ជ្រោយចង្វារ៕

Written by 

Related posts

Leave a Comment