លោក ងិន វណ្ណាវឌ្ឍន៍ ត្រូវបានប្រកាសចូលកាន់មុខតំណែង ជាប្រធានមន្ទីរ ប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖លោក ងិន វណ្ណា វឌ្ឍន៍ ត្រូវបានប្រកាសចូលកាន់មុខតំណែង ជាប្រធានមន្ទីរ ប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តបន្ទាយមានជ័យ ក្រោយពី លោក ចៅ វ៉ិត ប្រធានមន្ទីរចាស់ចូលនិវត្តន៍ តាមអនុក្រិត្យរាជរដ្ឋាភិបាលកម្ពុជា លេខ ១០.២៨ អនក្រ តត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ពិធីប្រកាសធ្វើឡើងនាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោក   ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ប្លែក  វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត រដ្ឋបាលខេត្ត រដ្ឋបាលក្រុង  ស្រុក អង្គភាពទាំង៣ និងរដ្ឋបាល ឃុំ សង្កាត់ សហភាព សហព័ន្ធខេត្តបន្ទាយមានជ័យ មន្ត្រីពាក់ព័ន្ធ។

លោក ងិន វណ្ណាវឌ្ឍន៍ ក្រោយពេលដែលបានទទួលអនុក្រិត្យរបស់រាជរដ្ឋាបាលកម្ពុជា ចូលកាន់មុខជាប្រធានមន្ទីរ ប្រៃសណីយ៍រួចមក លោក បានឡើងប្តេជ្ញាចិត្តថានិងខិតខំបន្តយកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់ ក្នុងការបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានល្អ ដោយស្មារតីទទួលខុសត្រូវ នូវរាល់ភារកិច្ច ដែលក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ និងរដ្ឋបាលខេត្តបន្ទាយមានជ័យប្រគល់ជូន។

លោក អ៊ុំ រាត្រី បានធ្វើការដាស់តឿនដល់ លោក ងិន វណ្ណាវឌ្ឍន៍ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ថ្មីត្រូវចេះសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ សំដៅបង្កើនប្រសិទ្ធភាពការងារឱ្យបានទាន់ពេលវេលា។ ត្រូវ យកចិត្តទុកដាក់ក្នុងការងារផ្តល់សេវាឱ្យបានល្អ ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងទាន់ពេលវេលា សាកសមជាមន្រ្តីផ្តល់សេវាល្អ បំរើប្រជាពលរដ្ឋ។ ត្រូវខិតខំអនុវត្តឱ្យបានម៉ឹងម៉ាត់នូវរាល់បទបញ្ជា និងគោលការណ៍ ទាំងឡាយរបស់រាជរដ្ឋាភិបាល ត្រូវគោរពនូវឋានានុក្រមការងារឱ្យបានខ្ជាប់ខ្ជួន សំដៅធានា បាននូវប្រសិទ្ធភាពការងារខ្ពស់ ចំណុចចុងក្រោយដែលជាចំណុចសំខាន់បំផុត ត្រូវគោរពឱ្យបាននូវអភិក្រមទាំង៥ របស់ សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនា ២ គឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ។

លោក ឯក វណ្ណឌី បានផ្តល់នូវអនុសាសន៍ថា៖ ដើម្បីឲ្យអង្គភាពស្ថាប័នមួយមានការរីកចម្រើន មានតម្លាភាព គណនេយ្យភាព និងមានប្រសិទ្ធភាព គឺតម្រូវឲ្យមានសាមគ្គីផ្ទៃក្នុង ជាចម្បង សាមគ្គីគឺជាចលនាដ៏សំខាន់ នៃសហ វិជ្ជមានពោលគឺសន្តិភាពរួមគ្នា ទាំងអស់គ្នា ម្យ៉ាងវិញទៀតសាមគ្គី អាចនិយាយបានថាជាឫសកែវជាគ្រឹះដ៏រឹងមាំជ្រោមជ្រែង នៅជន្ទល់នៃអហិង្សាការ មិនវិវាទសម្ព័ន្ធភាព និងទំនាក់ទំនងរវាងស្ថាប័នមួយទៅស្ថាប័នមួយផ្សេងទៀត សមដូច ព្រះពុទ្ធ ឱវាទថា ការព្រមព្រៀងគ្នា គឺជាការ ព្យាយាមឲ្យមានការស្រុះស្រួលឯកភាពរបស់ពួកក្រុមសង្គម អង្គភាពនាំមកនូវសន្តិសុខ បើសិនគ្មានការព្រមព្រៀងឯកភាពគ្នាទេ នឹងនាំមកនូវសេចក្ដីទុក្ខអន្តរាយវិនាសជាដើម៕

Written by 

Related posts

Leave a Comment