ក្របខណ្ឌលីគកំពូលអង់គ្លេស Premier League បានបង្ហាញបេក្ខជនចំនួន ៦នាក់បានដែលឈានមកដល់ការបោះឆ្នោតជុំចុងក្រោយ ដើម្បីឈ្នះពានកីឡាករវ័យក្មេងលេងល្អប្រចាំរដូវកាល ២០២៤-២៥ ។
កីឡាករទាំង ៦នាក់នោះរួមមាន ខ្សែប្រយុទ្ធ Liam Delap ដែលទើបបានផ្ទេរពីក្លិប Ipswich Town ទៅកាន់តោខៀវ Chelsea ស្របពេលខ្សែការពារ Myles Lewis-Skelly របស់កាំភ្លើងធំ Arsenal ក៏ស្ថិតក្នុងបញ្ជី ៦នាក់ចុងក្រោយ អមដោយខ្សែការពារដូចគ្នា Dean Huijsen និង Milos Kerkez មកពី Bournemouth។ ជាមួយគ្នានោះ ខ្សែបម្រើស្លាប Ethan Nwaneri របស់ Arsenal និងខ្សែបម្រើ Morgan Rogers របស់គូប្រជែងនៅ Premier League គឺ Aston Villa ក៏បានឡើងមកដល់បោះឆ្នោតជុំចុងក្រោយនេះដែរ។
ពិធីប្រកាសបេក្ខជនជយលាភី នឹងធ្វើឡើងនារាត្រីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ស្ថិតក្នុងកម្មវិធីធ្វើឡើងនៅទីក្រុង Manchester ប្រទេសអង់គ្លេស៕
