Mbappe ​ ចេញពីមន្ទីរពេទ្យវិញហើយ បន្ទាប់ពីព្យាបាលជំងឺរលាកក្រពះ

ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លឹប Real Madrid ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីព្យាបាលជំងឺរលាកក្រពះ។

ប្រធានក្រុមជម្រើសជាតិបារាំងវ័យ ២៦ ឆ្នាំបានខកខានការហ្វឹកហាត់កាលពីថ្ងៃអង្គារដោយគ្រុនក្តៅ ហើយមិនបានលេងក្នុងការប្រកួតជម្រុះ FIFA Club World Cup ឡើយ ពេល Real ប្រកួតស្មើជាមួយ Al-Hilal ១-១ កាលពីថ្ងៃពុធ​ ក្នុងទីក្រុង Miami ។

Real បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា​ Mbappe កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យជាមួយនឹង “ករណីធ្ងន់ធ្ងរនៃជំងឺរលាកក្រពះ” ប៉ុន្តែប៉ុន្មានម៉ោងក្រោយមកបានបញ្ជាក់ថារូបគេត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ។ Mbappe បានត្រលប់ទៅកន្លែងហ្វឹកហាត់របស់ Real Madrid នៅ​ Palm Beach ។

សេចក្តីថ្លែងការណ៍របស់ក្លឹបបាន​ប្រកាសថា “Mbappe នឹងបន្តការព្យាបាលដោយប្រើថ្នាំជាក់លាក់ ហើយនឹងត្រលប់ទៅសកម្មភាពក្រុមវិញជាបណ្តើរៗ”។ ទោះបែបនេះ Mbappe ប្រហែលជាមិនទាន់ពេល Real ប៉ះ Pachucaនៅថ្ងៃអាទិត្យនេះ ប៉ុន្តែអាចត្រលប់មកវិញសម្រាប់ការប្រកួតចុងក្រោយរបស់ក្រុម Real ជាមួយ Salzburg នៅថ្ងៃទី ២៦ ខែមិថុនា៕

​​​

Written by 

Related posts

Leave a Comment