​លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារចាំបាច់ដល់កងកម្លាំងនគរបាលក្រោមឱវាទ

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការងារចាំបាច់ចំពោះមុខ និងយុទ្ធសាស្ត្រការពារជាតិតាមបណ្តោយព្រំដែនកម្ពុជា ថៃ ដល់កម្លាំងនគរបាលផែនជំនាញ លោកអធិការនគរបាលក្រុងស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ កម្លាំងនគរបាលកងអន្តរាគមន៍។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ បានឡើងអានរបាយការណ៍ ផ្សព្វផ្សាយផែនការ និងបែងចែកការងារ ការទទួលខុសត្រូវដល់កងកម្លាំងគ្រប់អង្គភាពចំណុះ ដើម្បីឲ្យការចាត់តាំង អនុវត្ត មានរបៀបរៀបរយ ប្រកបដោយភាពរលូន និងប្រសិទ្ធភាព។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញផែនការដល់កងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ លើការអនុវត្តការងារ តួនាទី ភារកិច្ច របស់ខ្លួនឲ្យបានល្អ, ត្រូវពង្រឹងការយាមល្បាត ប្រចាំការ២៤ម៉ោង, ពង្រឹងការងារសន្តិសុខសង្គម និងសន្តិសុខព្រំដែន, ពង្រឹងការបង្ក្រាបបទល្មើសគ្រប់បទល្មើសគ្រប់ប្រភេទ ត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលរាត្រី និងក្មេងទំនើង, ត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ដើម្បីការពារបូរណភាពដែនដី ដើម្បីបុព្វហេតុជាតិមាតុភូមិ ក្នុងករណីមានហេតុការណ៍បន្ទាន់៕

Written by 

Related posts

Leave a Comment