ថ្ងៃទី ៦ ខែមិថុនា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងក្រសួងធនធានធម្មជាតិចិន និងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងពិធីសម្ពោធការចាក់ផ្សាយកម្មវិធីឈ្មោះ «ធម្មជាតិប្រទេសចិន»ត្រូវបានប្រារព្ធឡើងនៅទីក្រុងប៉េកាំង។ លោក Guan Zhi’ou រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិចិន និងលោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG)បានថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍នេះ។
លោក Shen Haixiong បានថ្លែងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងក្រសួងធនធានធម្មជាតិ និងCMGគឺជាវិធានការជាក់ស្តែង សម្រាប់អនុវត្តគំនិតអរិយធម៌អេកូឡូស៊ីរបស់លោក Xi Jinping ប្រធានរដ្ឋចិននិងកសាងប្រទេសចិនដ៏ស្រស់ស្អាត។ ភាគីទាំងពីរនឹងបង្កើតកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រយូរអង្វែង និងជិតស្និទ្ធ ហើយយកការចាក់ផ្សាយកម្មវិធី “ធម្មជាតិប្រទេសចិន” ជាចំណុចចាប់ផ្តើមថ្មី ដើម្បីបង្ហាញពីផ្លូវអភិវឌ្ឍន៍អរិយធម៌ក្នុងយុគសម័យថ្មីរបស់ប្រទេសចិនតាមរយៈផលិតកម្មនិងអភិវឌ្ឍន៍ ជីវិតសម្បូរសប្បាយ និងអេកូឡូស៊ីល្អ ព្រមទាំងរួមចំណែកថ្មី និងកាន់តែធំក្នុងបុព្វហេតុស្តារភាពរុងរឿងដ៏អស្ចរ្យរបស់ប្រជាជាតិចិន ។

