កាលពីថ្ងៃទី ៨ ខែឧសភា លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចិនបានជួបពិភាក្សាជាមួយលោក Maxim Reshetnikov រដ្ឋមន្ត្រីក្រសួងការអភិវឌ្ឍសេដ្ឋកិច្ចរុស្ស៊ីនៅទីក្រុងម៉ូស្គូ ។ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅអំពីបញ្ហាដូចជាការអនុវត្តកិច្ចព្រមព្រៀងដែលត្រូវបានដំឡើកម្រិតស្តីពីការជំរុញនិងការការពារវិនិយោគទៅវិញទៅមកចិន-រុស្ស៊ី ការពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការឆ្លើយតបនឹងអ្វីដែលគេហៅថា “ពន្ធគយបដិការ” ដែលដាក់ដោយសហរដ្ឋអាមេរិក។
លោក Wang Wentao បានលើកឡើងថា ប្រទេសចិន និងរុស្ស៊ីគួរតែដើរតួនាទីយ៉ាងពេញលេញ នៃកិច្ចព្រមព្រៀងចិន-រុស្ស៊ីស្តីពីការជំរុញនិងការការពារវិនិយោគទៅវិញទៅមកដែលត្រូវបានដំឡើងកម្រិត ដើម្បីបន្តជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-រុស្ស៊ី។
លោក Wang Wentao បានសង្កត់ធ្ងន់ថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះអ្វីដែលគេហៅថា “ពន្ធគយបដិការ” ដោយខុសទំនងរបស់សហរដ្ឋអាមេរិក ហើយបានចាត់វិធានការតបតយ៉ាងម៉ឺងម៉ាត់។ ការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការគាំពារផលប្រយោជន៍អភិវឌ្ឍន៍ផ្ទាល់ខ្លួននឹងមិនផ្លាស់ប្តូរឡើយ ហើយគោលជំហរ និងគោលដៅរបស់ខ្លួនក្នុងការគាំពារសច្ចយុត្តិធម៌អន្តរជាតិ និងការរក្សាសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិនឹងមិនផ្លាស់ប្តូរឡើយ។
ជាការឆ្លើយតប លោក Reshetnikov បានថ្លែងថា កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងចិន និងរុស្ស៊ី មិនមែនសំដៅលើភាគីទីបីណាមួយឡើយ ហើយសមស្របផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រទេសទាំងពីរ។ នៅពេលអនាគត ភាគីទាំងពីរគួរតែចាប់យកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការឧស្សាហកម្ម ពង្រីកការវិនិយោគទ្វេភាគី និងពូនជ្រំចំណុចកំណើនថ្មី៕
