នៅមុននេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្លាស់ប្ដូរសមាសភាពកីឡាករ ដោយផ្អែកលើការទំនាក់ទំនងផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ដែលទទួលបានពីគណៈកម្មការវិន័យ FIFA កីឡាករ នេតូ រ៉ុនដុន មិនអាចចូលរួមតំណាងឱ្យជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតមិត្តភាពសប្បុរសធ៌មអន្តរជាតិជាមួយនឹងក្លិបបាល់ទាត់ MANCHESTER UNITED នៅពេលខាងមុខបានទេ ដោយសារតែបញ្ហាព្យួរដោយស្វ័យប្រវត្តិពីបទវិន័យចែងក្នុងច្បាប់របស់ FIFA ដោយជាប់កាតក្រហមពីប្រកួតមិត្តភាពអន្តរជាតិ កម្ពុជា ជាមួយនឹង អារ៉ូបា កាលពីថ្ងៃ២៥ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ។
បន្ទាប់ពីបានទទួលព័ត៌មាននេះ លោកគ្រូបង្គោល Kim Sang-Sik បានដាក់សំណើរសារជាថ្មី តាមរយៈសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ដោយស្នើសុំធ្វើការផ្លាស់ប្តូរកីឡាករ នេតូ រ៉ុនឌុន ដោយជ្រើសរើសយកកីឡាករ ខូលីបាលី អាប់ឌែល ជំនួសវិញ។
