អ៊ុយក្រែន និងអាមេរិក ឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ   

ទីក្រុងវ៉ាស៊ីនតោន និងគៀវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែដែលផ្តល់ភាពជាដៃគូរបស់សហរដ្ឋអាមេរិកក្នុងការអភិវឌ្ឍន៍ធនធានធម្មជាតិរបស់អ៊ុយក្រែន។ នេះបើតាមរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកScott Bessent និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអ៊ុយក្រែនលោក Yuliya Sviridenko បានប្រកាសកាលពីថ្ងៃពុធ។  កិច្ចព្រមព្រៀងនេះកើតឡើងនៅពេលដែលអ៊ុយក្រែនស្វែងរកការធានាសន្តិសុខពីទីក្រុងវ៉ាស៊ីនតោន ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលជាមួយទីក្រុងមូស្គូ ដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងដឹកនាំធ្វើការចរចា។

កិច្ច​ព្រម​ព្រៀង​នេះបានបង្ហាញឲ្យឃើញនូវចំណុចមួយចំនួនរួមមាន​៖​ការ​បង្កើត​មូលនិធិ​វិនិយោគ​កសាងហេដ្ឋារចនាសម្ព័ន្ធនៅអ៊ុយក្រែន​ឡើង​វវិញ ការគ្រប់គ្រងធនធានរ៉ែកម្រ និងសំណងប្រមាណ ៥០០ ពាន់លានដុល្លារដឺលអ៊ុយក្រែនខ្ចីពីអាមេរិកអំទ្បុងសង្រ្គាមជាមួយរុស្ស៊ី។ 

លោក Bessent បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតី Trump ស្រមៃមើលភាពជាដៃគូរវាងប្រជាជនអាមេរិក និងប្រជាជនអ៊ុយក្រែន ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរចំពោះសន្តិភាពយូរអង្វែង និងវិបុលភាពក្នុងប្រទេសអ៊ុយក្រែន។

យ៉ាងណាក៏ដោយ ខ្លឹមសារទាំងស្រុងនៃកិច្ចព្រមព្រៀងខាងលើនេះមិនទាន់ត្រូវបានចេញផ្សាយនៅឡើយទេ។ លោក Sviridenko បាននិយាយថា មូលនិធិនេះនឹងត្រូវបានគ្រប់គ្រងរួមគ្នាដោយអ៊ុយក្រែន និងសហរដ្ឋអាមេរិក “នៅលើមូលដ្ឋានចំណែក ៥០/៥០ ហើយថា ភាគីទាំងសងខាងនឹងមិនមានសំឡេងគាំទ្រខាងក្រៅឡើយ។

លោកបានបញ្ជាក់ថា ៥០% នៃប្រាក់ចំណូលពីអាជ្ញាប័ណ្ណថ្មីនៅក្នុងវិស័យសម្ភារៈសំខាន់ៗ ប្រេង និងឧស្ម័ន នឹងត្រូវបញ្ជូនទៅមូលនិធិរួមគ្នា។

រដ្ឋមន្ត្រី​អ៊ុយក្រែន​បាន​បន្ថែម​ថា កម្មសិទ្ធិ និង​ការ​គ្រប់​គ្រង​ពេញ​លេញ​នៅ​តែ​ជារបស់​អ៊ុយក្រែន។ លោកថា រដ្ឋអ៊ុយក្រែនជាអ្នកកំណត់ពីអ្វីផ្សេងៗ និងកន្លែងដែលត្រូវស្រង់ចេញពីធនធានធម្មជាតិ។ អាចនិយាយថា ទាំងលើដីនិងក្រោមដីនៅតែស្ថិតក្រោមកម្មសិទ្ធិរបស់អ៊ុយក្រែន ហើយវាត្រូវបានចែងយ៉ាងច្បាស់នៅក្នុងកិច្ចព្រមព្រៀង។

យោងតាមលោក Sviridenko កិច្ចព្រមព្រៀងនេះមិនផ្លាស់ប្តូរដំណើរការឯកជនភាវូបនីយកម្ម ឬការគ្រប់គ្រងក្រុមហ៊ុនរបស់រដ្ឋនោះទេ។ លោកបាននិយាយថា ប្រេង និងឧស្ម័នយក្ស Ukrnafta ក៏ដូចជា Energoatom ដែលជាប្រតិបត្តិកររោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែន នឹងនៅតែស្ថិតក្រោមភាពជាម្ចាស់របស់រដ្ឋាភិបាលអ៊ុយក្រែនដដែល៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment