លោក Volodymyr Zelensky បានសារភាពថា អ៊ុយក្រែន បានទទួលយ៉ាងហោច ១០៥ ពាន់លានដុល្លារ ដែលជាអាវុធ និងជំនួយផ្សេងទៀត ពីសហរដ្ឋអាមេរិក ។

លោក Zelensky បាននិយាយ នៅក្នុងបទសម្ភាសន៍មួយថា ខ្ញុំមានសវនកម្មផ្ទៃក្នុងផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយប្រទេសរបស់ខ្ញុំកត់ត្រាយ៉ាងច្បាស់ថាតើជំនួយថវិកាប៉ុន្មានដែលទទួលបាន។
ទន្ទឹមនោះ លោក បញ្ជាក់ថា មកដល់ពេលនេះ ថវិកាជាជំនួយសរុប ១០៤-១០៥ ពាន់លានដុល្លារ ហើយថវិកា ទាំងនោះភាគច្រើនជាជំនួយ។
ទោះជាយ៉ាងណា លោក Zelensky មិនបានពន្យល់ថាហេតុអ្វីបានជាកាលពីក្នុងខែកុម្ភៈ លោក និយាយថា ក្រុងគៀវ ទទួលបានតែ ៧៦ពាន់លានដុល្លារ ពីអាមេរិក ប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ចាប់តាំងពីជម្លោះមក សហរដ្ឋអាមេរិក ក្រោមអំណាចលោក Biden បានចាយប្រាក់ផ្ដល់ជាជំនួយមកលើអ៊ុយក្រែន យ៉ាងច្រើនដើម្បីប្រឈមនឹងសង្គ្រាមជាមួយរុស្ស៊ី ៕

ដោយ៖ ពេជ្រ