កីឡាករម៉ាឡេស៊ី២រូប ដកខ្លួនចេញពីក្រុម ASEAN All-Stars ត្រៀមប្រកួតទល់នឹង Man​ U​t​d

កីឡាករជម្រើសជាតិម៉ាឡេស៊ី២រូបរួមមានកីឡាករ Dominic Tan និង Sergio Aguero ត្រូវបាន​ដកខ្លួនចេញពីក្រុមអាស៊ាន All-Stars សម្រាប់ការប្រកួតទល់នឹង Manchester United កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥។ ​

មូលហេតុដែលមិនផ្តល់ឱ្យកីឡាករទាំងពីររូបនេះចូលរួមក្រុមអាស៊ាន All-Stars ព្រោះពួកគេទាំងគឺកំពុងផ្តោតសំខាន់លើការត្រៀមខ្លួនជាមួយក្រុមជម្រើសជាតិ សម្រាប់ការប្រកួត AFC Asian Cup Qualifiers ទល់នឹង វៀតណាម នាថ្ងៃទី១០ ខែមិថុនា ខាងមុខនេះ។

សម្រាប់អ្នកជំនួសកីឡាករ Khuzaimi Piee និងកីឡាករ Azam Azih គឺស្ថិតក្នុងចំណោមបេក្ខជន ៥ នាក់ដែលត្រូវបានគេចាត់ទុកថានឹងចូលរួមជាមួយ ASEAN All-Stars។ យ៉ាងណាមិញទាំងកំពុងរងចាំការបញ្ជាក់ជាផ្លូវការ​ពី សហព័ន្ធបាល់ទាត់ម៉ាឡេស៊ី(FAM) ឬ សហព័ន្ធបាល់ទាត់អាស៊ាន(AFF)៕

Written by 

Related posts

Leave a Comment