រដ្ឋមន្ត្រីក្រសួងកសិកម្មជប៉ុននិយាយថា អង្ករស្តុកទុកកាន់តែច្រើននឹងត្រូវបញ្ចេញជារៀងរាល់ខែរហូតដល់រដូវក្តៅដោយសារតែកង្វះខាតរបស់ប្រជាពលរដ្ឋ។ លោកក៏បានឲ្យដឹងដែរថា ការដេញថ្លៃលើកទីបីនៃឃ្លាំងស្តុកចំនួន ១០០,០០០ តោននឹងត្រូវធ្វើនៅចុងខែនេះ។

លោក Eto Taku បានប្រាប់អ្នកយកព័ត៌មានបែបនេះកាលពីថ្ងៃពុធបន្ទាប់ពីបានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Ishiba Shigeru ។
លោកបានបន្តថា តាមការណែនាំរបស់លោក Ishiba ស្តុកនឹងត្រូវបញ្ចេញជាបម្តបន្ទាប់ ហើយការដេញថ្លៃនឹងត្រូវធ្វើឡើងរហូតដល់ក្រោយខែកក្កដាឆ្នាំនេះ ខណដែលការផ្គត់ផ្គង់អង្ករអាចនឹងមានការខ្វះខាតព្រោះតែកង្វះខាតកាន់តែច្រើនៗ។
លោកបានបន្ថែមថា កង្វះអង្ករក្នុងចំណោមអ្នកចែកចាយនឹងត្រូវដោះស្រាយដោយការផ្គត់ផ្គង់ឥតឈប់ឈរ ដើម្បីរក្សាស្ថិរភាពកម្រិតតម្លៃអាហារចម្បង។ លោករដ្ឋមន្ត្រីមានប្រសាសន៍ថា លោកនឹងស្នើឲ្យអ្នកចែកចាយ ចាត់វិធានការដោះស្រាយតម្លៃខ្ពស់ ដើម្បីឲ្យអ្នកប្រើប្រាស់អាចទិញអង្ករបានដោយគ្មានបញ្ហា។ លោកថា លោកនឹងពិចារណាចាត់វិធានការបន្ថែមទៀតបើចាំបាច់លើអ្នកតម្លើងថ្លៃអង្ករ។ លោកក៏បានឲ្យដឹងដែរថា មន្ត្រីនឹងជួបអ្នកលក់ដុំ និងអ្នករាយធំនៅសប្តាហ៍ក្រោយដើម្បីផ្លាស់ប្តូរយោបល់។
រហូតមកដល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានបញ្ចេញអង្ករសរុបចំនួន ២១០,០០០ តោន ពីឃ្លាំងរបស់ខ្លួនជាពីរដំណាក់កាល។ ការលក់អង្ករចេញបានចាប់ផ្ដើមនៅតាមហាងតាំងពីចុងខែមីនា។
តម្លៃអង្ករបន្តកើនឡើងបន្ទាប់ពីការចេញផ្សាយលើកទីពីរ។ តម្លៃជាមធ្យមសម្រាប់អង្ករមួយថង់ទម្ងន់ ៥ គីឡូក្រាមនៅផ្សារទំនើបទូទាំងប្រទេសគឺតម្លៃ ៤,២០៦ យ៉េន រួមទាំងពន្ធ ឬលើសពី ២៨ ដុល្លារសម្រាប់សប្តាហ៍ដែលលក់ចេញ រហូតដល់ថ្ងៃទី ៣០ ខែមីនា។ តម្លៃបានពង្រីកនិន្នាការកើនឡើងសម្រាប់សប្តាហ៍ទី ១៣ ជាប់ៗគ្នាមកនេះដែលជាកង្វល់របស់រដ្ឋាភិបាល៕

ដោយ៖ ពេជ្រ