De Bruyne ប្រកាសចាកចេញពី Man City នៅពេលចប់រដូវកាលនេះ  

កីឡាករ  Kevin de Bruyne បានប្រកាសជាផ្លូវការ ថានឹងចាកចេញពីក្លិបមេឃខៀវ Manchester City នៅពេលចប់រដូវកាលឆ្នាំ២០២៤-២៥ បន្ទាប់ពីរួមរស់បាន ១០ឆ្នាំកន្លងមក។

Bruyne ប្រកាសថានឹងចាកចេញពី Man City នៅលើបណ្តាញសង្គម X របស់ខ្លួនកាលពីថ្ងៃសុក្រម្សិលមិញ ស្របពេលក្រុមការពារជើងឯកលីគ កំពុងស្ថិតនៅលេខរៀងទី៥ ផងដែរ

យ៉ាងណាមិញការចំណាយពេល ១០ឆ្នាំនៅកីឡដ្ឋាន Etihad ខ្សែបម្រើសំខាន់បំផុតរូបនេះ បានឈ្នះពានលីគកំពូលអង់គ្លេស Premier League បានចំនួន ៦លើកជាមួយ Man City មុនពេលឈានដល់ផ្លូវបំបែក ដោយពុំមានបន្តកិច្ចសន្យាថ្មីទៀតទេ៕

Written by 

Related posts

Leave a Comment