មេដឹកនាំមីយ៉ាន់ម៉ា ដាច់ចិត្តសុំជំនួយបរទេស ព្រោះត្រូវការសង្គ្រោះប្រទេសបន្ទាន់

មេដឹកនាំរបបយោធាដែលកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ា បានធ្វើការអំពាវនាវដ៏កម្រមួយ សម្រាប់ជំនួយពីសហគមន៍អន្តរជាតិ បន្ទាប់ពីការរញ្ជួយដីដ៏សាហាវ វាយប្រហារប្រទេសនេះ។

លោក Min Aung Hlaing បាននិយាយ នៅក្នុងសន្ទរកថាតាមទូរទស្សន៍ កាលពីថ្ងៃសុក្រថា ខ្ញុំបានទៅមើលទីតាំងដែលរងផលប៉ះពាល់ដោយផ្ទាល់មួយចំនួន ដើម្បីវាយតម្លៃស្ថានភាព។ ខ្ញុំចង់អំពាវនាវឱ្យសហគមន៍អន្តរជាតិ គាំទ្របេសកកម្មជួយសង្គ្រោះដែលកំពុងបន្ត ។

លោក ​បន្ត​ថា​ ខ្ញុំ​បាន​ប្រកាស​ស្ថានភាព​ក្នុង​ភាព​អាសន្ន​ ហើយ​​ស្នើ​សុំ​ជំនួយ​ពី​អន្តរជាតិ​ ដោយ​បន្ថែម​ថា​ ឥណ្ឌា​ ជាប្រទេសដំបូងដែលនឹង​បញ្ជូន​ជំនួយមក។ ខ្ញុំ​សូម​លើក​ឡើង​នូវ​ការ​អំពាវនាវ​ជា​ចំហ​ដល់​អង្គការ និង​ប្រទេស​ណា​ដែល​មាន​ឆន្ទៈ​មក​ជួយ​ប្រជាជន​ដែល​ខ្វះខាត​ក្នុង​ប្រទេស​របស់​យើង ។

លោក បានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ៩៦ នាក់ ស្លាប់នៅក្នុងរដ្ឋធានី Naypyidaw ភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា និងរាប់សិបនាក់ទៀតស្លាប់នៅក្នុងទីក្រុងផ្សេងៗទៀត ក្នុងចំនួនច្រើន ហើយយ៉ាងហោចណាស់មនុស្សចំនួន ៧៣២ នាក់ រងរបួស។ លោក​ បន្ថែម​ថា​ ចំនួន​អ្នក​ស្លាប់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើនឡើង​លើនេះ បន្តទៀត៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment