សមណសិស្ស ១៨០ អង្គ ប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិនៃពុទ្ធិកវិទ្យាល័យ សម្តេច ជា ស៊ីម

បន្ទាយមានជ័យ៖ សមណសិស្ស១៨០ អង្គមកពី ៩ ក្រុង ស្រុក បានចូលរួម ប្រឡង  ចូលរៀនពុទ្ធិកមធ្យមសិក្សា បឋមភូមិនៃពុទ្ធិកវិទ្យាល័យ សម្តេច ជា ស៊ីម ស្ថិត ក្នុងភូមិ ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ  នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។ ចូលរួមក្នុងពិធីបើកវិញ្ញាសាប្រទ្បងនាពេលនោះរូមមានការនិមន្តពីព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណះថ្នាក់កិត្តិយស និងជាមេគណខេត្ត ព្រះគ្រូ វ៉ា ចិន្តា ព្រះមេគណខេត្តគណ:ធម្មយុត្តិនិកាយ ព្រះអង្គណាប់ម៉ីន ព្រះបាឡាត់គណខេត្តបន្ទាយមានជ័យ លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ លោក គាត វិបុល ប្រធានប្រតិភូក្រសួងធម្មការនិងសាសនា លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្ត។

លោក បៀវ ថាន បានឲ្យដឹងថា ការប្រឡងជ្រើសរើសសមណសិស្សចូលរៀនពុទ្ធិកមធ្យមសិក្សា បឋមភូមិ នៅមណ្ឌលប្រឡងពុទ្ធិកវិទ្យាល័យសម្តេច ជាស៊ីមនេះ គឹអនុវត្តតាមសារាចរណែនាំលេខ ០៥/២៥ កធស.សរណន ចុះថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២៥ស្តីពីការប្រឡងជ្រើសរើសសមណសិស្ស ចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។  

លោកបន្តថា ក្រសួងធម្មការនិងសាសនា មន្ទីរ សហការជាមួយគណៈគ្រប់គ្រងពុទ្ធិកវិទ្យាល័យសម្តេច ជា ស៊ីម សម្រាប់ការដាក់ពាក្យប្រឡងចូលរៀន សរុបចំនួន ១៨០អង្គ មានបន្ទប់ ស្មើ ៨ បន្ទប់  វិញ្ញាសាប្រឡង មានចំនួន ៤ មុខវិជ្ជា   វិញ្ញាសា ភាសាបាលី  វិញ្ញាសា សរសេរតាមអាន វិញ្ញាសាវិញ្ញាសា ពុទ្ធវិន័យ  វិញ្ញាសា គណិតវិទ្យា។

លោកបៀវ ថាន បានបន្តទៀតថា គោរពតាមគោលការណ៍ប្រឡងនេះសមណសិស្សទាំង១៨០ អង្គ ត្រូវគោរពវិន័យ គោរពម៉ោង រួមទាំង វិន័យប្រឡង មិនយកសំណៅឯកសារ ចម្លើយ ក៏ដូចជាឧបករណ៍ អេឡិចត្រូនិចចូលក្នុងថ្នាក់ប្រឡងឡើយ ពោលគឺគោរពតាមបទបញ្ជារ បទបញ្ញត្តិ ដែលក្រសួងធម្មការ បានដាក់ចេញ បានគ្រប់ជ្រុងជ្រូយទាំងអស់ អ្នកចេះ គឺជាប់ សមណសិស្សទាំងអស់ ណាផ្ទុយពីបទបញ្ញត្តិនិងកម្រិតវិន័យរបស់ក្រសួងត្រូវទំលាក់ធ្លាក់ដោយស្វ័យប្រវត្តិ។ ប៉ុន្តែលោកសង្ឃឹមនិងជឿជាក់យ៉ាងមាំថា សមណសិស្សទាំងអស់ រក្សាបាននូវលទ្ធផលល្អ ដើម្បីលើកស្ទួយមុខមាត់ខេត្តបន្ទាយមានជ័យបន្ថែមទៀត៕



Written by 

Related posts

Leave a Comment