កងកម្លាំងអ៊ីស្រាអែលត្រូវបានគេរាយការណ៍ថា បានបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំលើគោលដៅដែលជាកម្មសិទ្ធិរបស់ក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប។
ទូរទស្សន៍ Al Jazeera ដែលមានមូលដ្ឋាននៅប្រទេសកាតា និយាយថា ការវាយប្រហារតាមអាកាសបានបណ្តាលឲ្យមនុស្សជាង ៣០នាក់ស្លាប់។
ករណីនេះត្រូវបានគេជឿថាជាការវាយប្រហារផ្លូវអាកាសធំបំផុតលើតំបន់ហ្គាហ្សាចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅក្នុងរង្វង់ក្នុងខែមករា កន្លងទៅ៕


ដោយ៖ ពេជ្រ