ប្រមុខណាតូ ឲ្យមេដៃ ចំពោះការហៅទូរស័ព្ទរវាងលោក ពូទីន និងលោកត្រាំ

អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បាននិយាយថា ការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីអាមេរិក លោក ដូណាល់ ត្រាំ គឺជាជោគជ័យមួយ។

ការលើកឡើងរបស់អគ្គលេខាធិការអង្គការណាតូរូបនេះ អំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអង្គការណាតូ នៅទីក្រុងប្រ៊ុចសែល។

លោក Rutte បានកត់សម្គាល់ថា នេះជាការហៅទូរស័ព្ទដែលបង្ហាញពីជោគជ័យមួយ។ យើងទាំងអស់គ្នាចង់បានសន្តិភាពនៅអ៊ុយក្រែន ។

លោក Rutte បានរំលឹកឡើងវិញថា វាចាំបាច់ដើម្បីធានាថា អ៊ុយក្រែន ស្ថិតក្នុងទីតាំងចរចាល្អបំផុត។

លោក​ បាន​បន្ថែម​ថា​ វា​សំខាន់​ណាស់​ដែល​សន្តិភាព​ស្ថិតស្ថេរ​។ ប្រមុខ​ណាតូ ក៏បាន​សង្កត់ធ្ងន់ថា សម្ព័ន្ធមិត្ត​នឹង​ពិភាក្សា​អំពី​បញ្ហា​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ និង​សប្តាហ៍​ខាងមុខ។

គួរបញ្ជាក់ថា លោក ពូទីន និងលោក ត្រាំ បានធ្វើការសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃទី ១២ ខែកុម្ភៈ។ មេដឹកនាំទាំង ២ បានពិភាក្សាអំពីបញ្ហានៃការបញ្ឈប់អរិភាពនៅអ៊ុយក្រែន ទំនាក់ទំនងទ្វេភាគី និងបញ្ហាមួយចំនួនទៀត ហើយយល់ព្រមបន្តទំនាក់ទំនង និងរៀបចំកិច្ចប្រជុំទល់មុខគ្នាឆាប់ៗនេះ ៕

ដោយ៖ ពេជ្រ                      

Written by 

Related posts

Leave a Comment