រដ្ឋលេខាធិការ អំពាវនាវអន្តរជាតិឈប់រិះគន់គំនិតស្ដារហ្គាហ្សាឡើងវិញរបស់លោក Trump

រដ្ឋលេខាធិការសហរដ្ឋអាមេរិក លោក Marco Rubio បាននិយាយថា សេចក្តីថ្លែងការណ៍ដែលលោកប្រធានាធិបតីអាមេរិក Donald Trump ទាក់ទងនឹងហ្គាហ្សាស្ទ្រីប គួរតែត្រូវគេយល់ថាជាការបង្ហាញពីការត្រៀមខ្លួនរបស់ទីក្រុង Washington ក្នុងការទទួលខុសត្រូវសម្រាប់ការស្ដារឡើងវិញនូវតំបន់ប៉ាឡេស្ទីន និងសម្រាប់ការបោសសំអាតយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើទឹកដីនោះ ។

រដ្ឋលេខាធិការ បានលើកឡើងថា អ្វីដែលលោកប្រធានាធិបតី Trump ប្រកាស កាលពីម្សិលមិញ គឺបង្ហាញពីឆន្ទៈរបស់សហរដ្ឋអាមេរិកក្នុងការទទួលខុសត្រូវចំពោះការកសាងឡើងវិញនៃតំបន់នោះ ។

លោក​ បាន​ធានា​ថា វា​មិន​មែន​មាន​ន័យ​ថា​នេះ ជា​ចលនា​អរិភាព​ទេ ប៉ុន្តែវាជា​ការ​ធ្វើ​ដ៏​សប្បុរស​ធម៌ទៅវិញទេ ។

លោក Rubio ក៏បានកត់សម្គាល់ថា មានគ្រាប់បែកមិនទាន់ផ្ទុះប្រភេទផ្សេងៗគ្នានៅក្នុងតំបន់នោះ ហើយការបោសសម្អាតនឹងក្លាយជាកិច្ចការដ៏ធំសម្បើមរបស់យើង ។

លោក បានបន្ថែមថា តាមទស្សនៈរបស់ខ្ញុំ នេះជាការផ្តល់ជូនរបស់សហរដ្ឋអាមេរិកនូវឆន្ទៈក្នុងការឈានជើងចូល បោសសម្អាតកំទេចកំទី សម្អាតកន្លែងចេញពីការបំផ្លិចបំផ្លាញទាំងអស់ដែលមាននៅលើដី សម្អាតវាចោលនូវគ្រាប់មិនទាន់ផ្ទុះទាំងអស់នេះ។

យោងតាមលោក អះអអាងថា ពលរដ្ឋប៉ាឡេស្ទីន មិនអាចរស់នៅទីនោះបានទេ បើគ្មានការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ៤ ខែកុម្ភៈ លោក Trump បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បន្ទាប់ពីកិច្ចពិភាក្សា នៅសេតវិមានថា សហរដ្ឋអាមេរិក កំពុងពិចារណាលើភាពជាម្ចាស់យូរអង្វែងនៃតំបន់ហ្គាហ្សា ដើម្បីអភិវឌ្ឍវាសម្រាប់ជាប្រយោជន៍ដល់សន្តិភាពនៅមជ្ឈិមបូព៌ា។ មិនតែប៉ុណ្ណោះ លោក ក៏បានស្នើឲ្យមានការតាំងទីលំនៅថ្មីរបស់ជនជាតិប៉ាឡេស្ទីនពីតំបន់ជុំវិញទៅកាន់ប្រទេសផ្សេងទៀតនៅក្នុងតំបន់។ លោក Trump ក៏​បាន​បញ្ជាក់​ដែរ​ថា សហរដ្ឋ​អាមេរិក​ ​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​បញ្ជូន​ទាហាន​របស់​ខ្លួន​ទៅ​តំបន់ហ្គាហ្សា បើ​ចាំបាច់ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment