នៅថ្ងៃទី១៣ ខែវិច្ឆិកាបន្ទាប់ពីប្រសាសន៍ណែនាំពីថ្នាក់លើ លោកSun Weidong អនុរដ្ឋមន្ត្រីការបរទេសចិនបានកោះហៅលោក Kenji Kanasugi ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសចិន ដើម្បីធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះការលើកឡើងដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនទាក់ទងនឹងបញ្ហាតៃវ៉ាន់ ។លោក Sun Weidong បាននិយាយថា លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនបានប្រើពាក្យសម្តីបង្កហេតុយ៉ាងគឃ្លើនពាក់ព័ន្ធបញ្ហាតៃវ៉ាន់ ខណៈពេលចូលខ្លួនបកស្រាយក្នុងកិច្ចប្រជុំនៃរដ្ឋសភាជប៉ុន ដោយបាននិយាយបញ្ឆិតបញ្ឆៀងពីលទ្ធភាពលូកដៃក្នុងកិច្ចការច្រកសមុទ្រតៃវ៉ាន់ដោយកម្លាំងបាយ វាមានចរិតអាក្រក់និងផលប៉ះពាល់ខ្លាំងបំផុត។
លោកSun Weidong បានបន្តថា អ្នកណាដែលហ៊ានជ្រៀតជ្រែកក្នុងបុព្វហេតុបង្រួបបង្រួមជាតិរបស់ប្រទេសចិនទោះតាមទម្រង់ណាមួយក្តី ក៏ចិនមុខជានឹងតបតយ៉ាងខ្លាំងក្លាបំផុត! ប្រទេសចិនដាស់តឿនម្តងទៀតឱ្យប្រទេសជប៉ុនលុបចោលការលើកឡើងដ៏អាក្រក់របស់ខ្លួន។ បើមិនដូច្នោះទេ ប្រទេសជប៉ុនត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះផលវិបាកទាំងអស់៕

