កាលពីថ្ងៃទី១៣ ខែវិច្ឆិកា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។
មានអ្នកយកព័ត៌មានបានសួរថា៖ លោកស្រី សាណាអេ តាកាអ៊ីឈី នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងនាពេលថ្មីៗនេះថា បើតំបន់ដីគោកនៃប្រទេសចិនប្រើកម្លាំងអាវុធទៅលើតំបន់តៃវ៉ាន់វាមានលទ្ធភាពអាចនឹងបង្កើតជា «វិបត្តិពាក់ព័ន្ធនឹងការស្លាប់រស់របស់ជប៉ុន»។ យោងតាមការផ្សាយដំណឹងឱ្យដឹងថា លោកស្រី តាកាអ៊ីឈី បានអះអាងក្នុងអំឡុងពេលចូលរួមការជជែកដេញដោលនៅរដ្ឋសភាថា ការលើកឡើងពាក់ព័ន្ធនេះគឺស្របនឹងទស្សនៈរបស់រដ្ឋាភិបាលជប៉ុន ដូច្នេះលោកស្រីគ្មានបំណងដកវិញ ឬលុបចោលវានោះទេ។ តើប្រទេសចិនមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ?

