អបអរ! ក្រុមបាល់បោះរទេះនារីកម្ពុជា បានកៅអីទៅព្រឹត្តិការណ៍កីឡាជនពិការអាស៊ី នៅជប៉ុន ឆ្នាំក្រោយ

បន្ទាប់ពីក្រុមកីឡាការិនីបាល់បោះរទេះកម្ពុជា បានយកឈ្នះ ក្រុមកីឡាការិនីឥណ្ឌា ក្នុងការប្រកួតកីឡាបាល់បោះរទេះជនពិការអាស៊ី-អូសេអានី (The 2025 IWBF Asia Oceania Championship) កាលពីម្សិលមិញនេះ បានធ្វើឱ្យក្រុមកីឡាជនពិការផ្នែកនារីរបស់កម្ពុជា បានឱកាសទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាជនពិការអាស៊ី 2026 Asian Para Games ឆ្នាំ ២០២៦ នៅប្រទេសជប៉ុន ក្នុងនាមជាក្រុមលេខ ២ ក្នុង Division B។

នេះជាជ័យជម្នះលើកទី៤ សម្រាប់ក្រុមនារីកម្ពុជា បន្ទាប់ពីបានឈ្នះ អ៉ីរ៉ង់ ឡាវ និង ហ្វីលីពីន ប៉ុន្តែបានចាញ់ក្រុមម្ចាស់ផ្ទះថៃ។ សម្រាប់ការឈ្នះ ៤ និងចាញ់ ១ ក្រុមនារីកម្ពុជា ស្ថិតនៅលេខ២ ប្រចាំ Division B។

លទ្ធផល ៥ ប្រកួតរបស់ កម្ពុជា ក្នុងការប្រកួតកីឡាបាល់បោះរទេះជនពិការអាស៊ី-អូសេអានី (The 2025 IWBF Asia Oceania Championship) នៅប្រទេសថៃ ដែលបានបញ្ចប់ភារៈកិច្ចជាផ្លូវការ កាលពីម្សិលមិញ មានដូចជា៖

•  កម្ពុជា  បានឈ្នះ  អ៉ីរ៉ង់ ដោយពិន្ទុ ៥៨-៤៣

•  កម្ពុជា បានឈ្នះ ឡាវ ដោយពិន្ទុ ៦៧-៤០

•  កម្ពុជា បានចាញ់ ថៃ ដោយពិន្ទុ ៣៩-៦២

•  កម្ពុជា បានឈ្នះ ហ្វីលីពីន ដោយពិន្ទុ ៦៣-១៤

•  កម្ពុជា បានឈ្នះ ឥណ្ឌា ដោយពិន្ទុ ៧៩-២៩

សូមបញ្ជាក់ថា ក្រុមខ្លាំងនៅ Division A គឺ ជប៉ុន អូស្ត្រាលី និង ចិន ប្រកួតក្នុងវគ្គសន្សំពិន្ទុ ដោយក្រុមទាំង ៣ រង់ចាំនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រស្វ័យប្រវត្តិ ខណៈ១ក្រុមទៀតគឺជាក្រុមលេខ១ នៅ Division B។

•  Division A ៖ អូស្ត្រាលី ជប៉ុន និង ចិន

•  Division B ៖ ថៃ កម្ពុជា ឥណ្ឌា ឡាវ អ៊ីរ៉ង់ និងហ្វីលីពីន ៕(ដកស្រង់ពីផេក៖ Olympiccambodia)

Written by 

Related posts

Leave a Comment