Cristiano Ronaldo ត្រូវបានបណ្ដេញចេញជាលើកដំបូងក្នុងការប្រកួតបាល់ទាត់អន្តរជាតិ ខណៈដែលព័រទុយ ប្រកួតចាញ់ក្រុមម្ចាស់ផ្ទះសាធារណរដ្ឋអៀរឡង់ដោយលទ្ធផល ២-០ វគ្គជម្រុះ World Cup តំបន់អឺរ៉ុបនៅកីឡដ្ឋាន Aviva កាលពីយប់មិញ។
២គ្រាប់របស់ក្រុមសាធារណរដ្ឋអៀរឡង់ រកបានដោយកីឡាករ Troy Parrott នៅនាទីទី១៧ និងនាទីទី៤៥ ខណៈ Ronaldo ដើមឡើយទទួលបានកាតលឿងទេ ក្រោយបង្កកំហុកលើកិឡាករអៀរឡង់ Dara O’Shea តែក្រោយអាជ្ញាកណ្ដាលឆែក VAR ប្តូរទៅកាតក្រហមវិញនៅនាទីទី៦១ បន្ទាប់ពីមើលឃើញថានេះមិនមែនជាកំហុសបច្ចេកទេសនោះទេ គឺគាត់មានបំណងតែម្ដង ។
នេះជាកាតក្រហមលើកដំបូងរបស់ម្ចាស់ពាន Ballon d’Or ប្រាំសម័យរូបនេះ សម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់ក្នុងការបង្ហាញខ្លួនលើកទី ២២៦ប្រកួត។ ហើយអ្វីដែលច្បាស់ការនោះ ប្រកួតក្រោយ Ronaldo នឹងមិនអាចចូលលេងបានទេ ហើយបើព័រទុយហ្គាល់ចាញ់ទៀតនោះ នោះឱកាសឡើងទៅលេង World Cup 2026 គឺអស់ត្រឹមនេះហើយ៕

