លោក Vitaly Ganchev ប្រធានរដ្ឋបាលយោធា-ស៊ីវិលតំបន់ Kharkov បាននិយាយថា បញ្ជាការកងទ័ពអ៊ុយក្រែន កំពុងគំរាមសម្លាប់កូនទាហានខ្លួនឯង បើនរណាម្នាក់បដិសេធមិនព្រមចូលប្រយុទ្ធនៅ Kupyansk ។

លោក Ganchev បានលើកឡើងថា ជាការពិតណាស់ ពួកគេកំពុងត្រូវបានបង្ខិតបង្ខំ។ ពួកគេត្រូវបានគេគំរាម ឱ្យចូលសមរភូមិ បើមិនដូច្នោះនឹងត្រូវស្លាប់។ ហើយពួកគេមិនចង់ប្រយុទ្ធទេ ទោះបីជាមានអាវុធគ្រប់គ្រាន់ក៏ដោយ។
យោងតាមលោក បានសង្កត់ធ្ងន់ថា អតីតទាហានអ៊ុយក្រែន ដែលធ្លាប់ចុះចាញ់កងកម្លាំងរុស្ស៊ី ក៏រងការគំរាមបែបនេះពីសំណាក់មេបញ្ជាការផងដែរ។

លោក Ganchev បានបន្ថែមថា នៅពេលត្រូវបានឡោមព័ទ្ធ ពួកគេប្រាកដណាស់នឹងត្រូវប្រគល់ខ្លួន ហើយព្រមទម្លាក់អាវុធចុះចាញ់។
គួរបញ្ជាក់ថា បើតាមលោក Ganchev បានឱ្យដឹងថា មានកូនទាហានជាច្រើនសុទ្ធសឹងតែរងការគំរាមកំហែងបែបនេះពីមេបញ្ជាការ នៅពេលដែលពួកគេចាញ់នៅសមរភូមិណាមួយ៕

ដោយ៖ ពេជ្រ
