មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណ កាលពីថ្ងៃព្រហស្បតិ៍ បានជម្រាបជូនលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ពីជម្រើសប្រតិបត្តិការយោធាដែលអាចកើតមានប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា បន្ថែមទៀត។

រដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក Pete Hegseth និងប្រធានអគ្គសេនាធិការចម្រុះ Dan Caine ជាអ្នកផ្តល់នូវជម្រើសទាំងនោះ រួមទាំងការវាយប្រហារតាមអាកាសប្រឆាំងនឹងគោលដៅមួយចំនួន។
យោងតាមប្រភព បញ្ជាក់ថា នៅមិនទាន់មានការសម្រេចចិត្តចុងក្រោយទាក់ទងនឹងសកម្មភាពយោធាណាមួយត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំនោះទេ។
ទោះជាយ៉ាងណា លោក ត្រាំ បានចោទប្រកាន់ម្តងហើយម្តងទៀតថា រដ្ឋាភិបាលវេណេស៊ុយអេឡា បានជួយជ្រោមជ្រែងភេរវករគ្រឿងញៀន ដោយចោទប្រកាន់ថាប្រធានាធិបតីរូបនេះ ជាអ្នកដឹកនាំអង្គការជួញដូរគ្រឿងញៀន។
មេដឹកនាំអាមេរិករូបនេះ បានបញ្ជាឱ្យកងកម្លាំងជើងទឹកចូលទៅក្នុងតំបន់ការ៉ាប៊ីន កាលពីខែមុន ដោយបង្ហើបថាលោកអាចអនុញ្ញាតឱ្យមានការវាយប្រហារ៕


ដោយ៖ ពេជ្រ
