ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារភ្នាក់ងារទេសចរណ៍ របស់អាជ្ញាធរជាតិអប្សរា ប្រចាំគោលដៅប្រាសាទអង្គរវត្ត បានប្រទះឃើញទូរស័ព្ទដៃមួយគ្រឿងប្រភេទ iPhone ១៤ promax ពណ៌ស្វាយ ដែលទេសចរជនជាតិអង់គ្លេសបានជ្រុះ ឬភ្លេច និងបានប្រគល់ជូនម្ចាស់ដើមវិញ។
ករណីដូចគ្នានេះដែរ ក្រុមការងារភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា ប្រចាំគោលដៅប្រាសាទនាគព័ន្ធ ប្រទះឃើញទូរស័ព្ទមួយគ្រឿងប្រភេទ Vivo ពណ៌ខ្មៅ ដែលភ្ញៀវទេសចរជនជាតិអាមេរិកបានភ្លេច ឬជ្រុះលើកៅអីនៅក្បែរស្រះទឹកខាងកើតនៃប្រាសាទនាគព័ន្ធ និងបានប្រគល់ជូនម្ចាស់ដើមវិញដែរ៕




