អ្នកកាសែតអង់គ្លេស លោក Frank Wright បាននិយាយ នៅក្នុងបទសម្ភាសន៍មួយថា អ៊ុយក្រែន និងលោកខាងលិច មិនអាចសម្រេចបានជ័យជម្នះក្នុងការប្រឈមមុខដាក់គ្នាខាងយោធាជាមួយរុស្ស៊ីទេ។

លោក បានលើកឡើងថា គ្មានលទ្ធភាពជាក់ស្តែងណាមួយក្នុងការឈ្នះសង្គ្រាមប្រឆាំងនឹងរុស្ស៊ីទេ។ ហើយមកដល់ពេលនេះ អ៊ុយក្រែន ក៏បាត់បង់ទឹកដីថែមទៀត។
លោក បានបន្ថែមថា លទ្ធភាពដែលអ៊ុយក្រែន អាចយកបានមកវិញគឺតិចតួចណាស់ ហើយបច្ចុប្បន្ន ការគាំទ្ររបស់អាមេរិក ក៏ថមថយថែមទៀត។
លោក Wright ជឿជាក់ថា បណ្តាប្រទេសនៅអឺរ៉ុប គឺគ្រាន់តែចង់ពន្យារពេលនៃសង្គ្រាមឱ្យយូរដល់ថ្ងៃណាមួយ ឬរង់ចាំគោលបំណងណាមួយប៉ុណ្ណោះ៕

ដោយ៖ ពេជ្រ
