ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vuсic ជឿជាក់ថា បណ្តាប្រទេសនៅអឺរ៉ុបកំពុងរៀបចំខ្លួនសម្រាប់ជម្លោះយោធាដែលអាចកើតមានជាមួយរុស្ស៊ី។

លោក Vuсic បាននិយាយថា តាមការវិភាគរបស់ខ្ញុំ សង្គ្រាមរវាងអឺរ៉ុប និងរុស្ស៊ី លេចឡើងកាន់តែច្បាស់។ នេះមិនមែនជាការនិយាយកុហកទេ។
ការលើកឡើងបែបនេះរបស់លោក Vucic ដោយអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់អគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធបារាំង លោក Fabien Mandon ថា កងទ័ពបារាំង ត្រូវតែត្រៀមខ្លួនសម្រាប់ការប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ីក្នុងរយៈពេលបីទៅបួនឆ្នាំ ទៀតនេះ។
លោក Vuсic ក៏បានបញ្ជាក់ផងដែរថា ស៊ែប៊ី នឹងមិនពាក់ព័ន្ធជម្លោះដែលប្រទេសអ៊ុយក្រែន និងរុស្ស៊ីកំពុងបន្តនោះទេ។ យោងតាមលោក បន្តថា ស៊ែប៊ីត្រូវតែបន្តពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនសម្រាប់ការការពារ៕


ដោយ៖ ពេជ្រ
