នៅមុននេះក្លឹបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ បានប្រកាសជាផ្លូវការថា លោកគ្រូបង្គោល Heo Jae Won និងក្លឹបបានព្រមព្រៀងគ្នាសម្រេចចិត្តបញ្ចប់កិច្ចសន្យា ចាប់ពីពេលនេះទៅ ដោយមានកាតព្វកិច្ចផ្ទាល់ខ្លួន។
ជាមួយគ្នានោះដែរក្លិបបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែក ការលះបង់ និងវិជ្ជាជីវៈដែលលោកបាននាំមកជូនក្រុម។ក្លិបសូមជូនពរឱ្យគ្រូបង្វឹក Heo Jae Won ជួបតែភាពជោគជ័យ ល្អប្រសេីរសម្រាប់ការងារបន្តរបស់ខ្លួន នាពេលខាងមុខ៕

