ផ្លូវជាតិលេខ៥៥ ជាផ្លូវបត់បែន ឡើងចុះភ្នំ អមដោយធម្មជាតិបៃតង ព្រៃឈើ ជួរភ្នំ ទឹកជ្រោះ វាលស្រែគួរឱ្យគយគន់  

ផ្លូវជាតិលេខ៥៥ ជាផ្លូវបត់បែន ឡើងចុះភ្នំ អមដោយធម្មជាតិបៃតង ព្រៃឈើ ជួរភ្នំ ទឹកជ្រោះ វាលស្រែគួរឱ្យគយគន់។

ផ្លូវជាតិនេះ ជាផ្លូវទេសចរណ៍ធម្មជាតិ និងជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពល សម្រួលដល់ការដឹកជញ្ជូនកសិផល និងផលិតផលពីក្នុងតំបន់ទៅកាន់ទីផ្សារក្នុង និងក្រៅប្រទេស។

សូមជម្រាបថា ផ្លូវជាតិនេះ មានប្រវែងសរុប ១៨៩,១៦គីឡូម៉ែត្រ ចាប់ពីខេត្តពោធិ៍សាត់ (ផ្លូវជាតិលេខ ៥ គីឡូម៉ែត្រលេខ ១៩១) ទៅដល់វាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ) បានចាប់បើកការដ្ឋានសាងសង់នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៥ និងបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០៕

Written by 

Related posts

Leave a Comment