ការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ខេត្ត) បានរកឃើញ២ក្រុមហើយឡើងឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួមមាន ក្រុមសមាគមកីឡាបាល់ទាត់ ខេត្តត្បូងឃ្មុំ និង ក្រុមភ្នំពេញហ្គាឡាក់ស៊ី ក្រោយយកឈ្នះគូប្រជែងរៀងខ្លួននៅវគ្គក្រុម៨ចុងក្រោយកាលពីម្សិលមិញ។
មុនឡើងវគ្គនេះ ក្រុមសមាគមកីឡាបាល់ទាត់ ខេត្តត្បូងឃ្មុំ បានយកឈ្នះលើក្រុមបាត់ដំបង យូណៃធីត៧-៥(សុរបទាំង២ជើង ១១-៥) ចំណែកក្រុមមន្ទីរ អយក ខេត្តកំពត ប្រកួតចាញ់ភ្នំពេញហ្គាឡាក់ស៊ី ៣-១(សរុបទាំងពីរជើង ៣-៥)
ដោយឡែកនៅថ្ងៃនេះ មន្ទីរ អយក ខេត្តកំពង់ស្ពឺ ប៉ះ មន្ទីរ អយក ខេត្តកំពង់ចាម (ជើងទី១ ខេត្តកំពង់ ឈ្នះ៣-១) និង ឡាយអ៊ិនឃីង ខេត្តសៀមរាប ជួប សមាគមបាល់ទាត់ ខេត្តព្រះសីហនុ(ជើងទី១ ខេត្តសៀមរាប ឈ្នះ៣-២ ) ៕

