កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo និយាយថាលោករំពឹងថា ការប្រកួត World Cup ឆ្នាំក្រោយនឹងក្លាយជាកំណត់ត្រាទី៦ហើយក៏ជាលើកចុងក្រោយរបស់លោកសម្រាប់ព្រឹត្តិការណ៍នេះផងដែរ។
Ronaldo បានប្រាប់សារព័ត៌មាន CNN ថា “ពិតណាស់ បាទ ពីព្រោះខ្ញុំនឹងមានអាយុ ៤១ ឆ្នាំ” ។ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះបានបញ្ជាក់ថាលោកនឹងចូលនិវត្តន៍ពីបាល់ទាត់ក្នុងពេលឆាប់ៗនេះ នោះមានន័យថា “ប្រហែលមួយពីរឆ្នាំទៀត”។ កីឡាកររូបនេះបានបន្តថា “ខ្ញុំរីករាយនឹងពេលវេលានេះ។ ប៉ុន្តែ វាពិតជាឆាប់ៗនេះ ពីព្រោះខ្ញុំផ្តល់អ្វីៗគ្រប់យ៉ាងសម្រាប់បាល់ទាត់។ [ខ្ញុំ] នៅក្នុងការប្រកួតនេះអស់រយៈពេល ២៥ ឆ្នាំមកនេះ ខ្ញុំបានធ្វើអ្វីគ្រប់យ៉ាង។”ខ្ញុំមានកំណត់ត្រាជាច្រើន។ ខ្ញុំពិតជាមានមោទនភាពណាស់។ ដូច្នេះសូមរីករាយជាមួយពេលវេលា រស់នៅពេលបច្ចុប្បន្ន៕”

